0

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាត់​ឬ​ស​សីមា​ព្រះវិហារ​នៅ​វត្ត ឥន្ទ​មុនី ហៅ​វត្ត​ព្រៃ​ជ្រាំង​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាត់​ឬ​ស​សីមា​ព្រះវិហារ​នៅ​វត្ត ឥន្ទ​មុនី ហៅ​វត្ត​ព្រៃ​ជ្រាំង​

​ខេត្ត​ព្រៃវែង ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​កាត់​ឬ​ស​សីមា​ព្រះវិហារ​នៅ​វត្ត ឥន្ទ​មុនី ហៅ​វត្ត​ព្រៃ​ជ្រាំង នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៦ ក្នុង​ភូមិ​ព្រៃ​ជ្រាំ​ង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ដែល​មាន​ការចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ម៉ឺន​ពីរពាន់​នាក់ ។

​ព្រះវិហារ​នេះ​បាន​ដំណើ​ការសាងសង់​ក្រោម​គំនិត​ផ្តួចផ្តើម ពី​ព្រះចៅអធិការ​វត្ត និង​ពុទ្ឋបរិស័ទ​ជាពិសេស​ក្រោម​ការជួយ​ឧបត្ថម្ភ​ពី​សំណា​ស់ សម្តេច ក្រឡា​ហោម ស ខេង និង​ឯកឧត្តម នេ​ត សាវឿន មាន​ទំហំ ៧​ម៉ែត x១៨ ម៉ែត្រ មាន​ក្លោងទ្វា​ចំនួន​០៤ និង​ដង​ទង​១​គូរ ដោយ​ចំណាយ​ថវិកា​អស់​ជាង​៣៣ ម៉ឺន​ដុល្លារ​។​

​សព្វថ្ងៃ​នេះ​ព្រះពុទ្ឋសាសនា បាន​ចូលរួមចំណែក​និង​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការថែរក្សា​សុខសន្តិភាព​នៅក្នុង​ប្រទេស​យើង ដែល​បាន​ជំរុញ​អោយ​មនុស្ស​ធ្វើ​អំពើ​ល្អ​។ កាលណា​ផ្នែក​ព្រះពុទ្ឋសាសនា​រីកចម្រើ​ន ការរស់នៅ​របស់​មនុស្ស​ក៍​មាន​ការរីកចម្រើន​ផងដែរ​។ តាមរយៈ​សមិទ្ឋផល​ក្នុង​ទី​អារាម​នេះ ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដែល​ជា​ប្រយោជន៍​សំរាប់​ព្រះសង្ឃ និង​សំរាប់​ប្រជា​ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ​ផង​។​

​ជាថ្មី​ម្តងទៀត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ សម្តេច​តេជោ ហ៊ុន សែន សូម​ទទូច​អំពាវនាវ និង​សំណូមពរ​ប្រជាពលរដ្ឋ​ដូច​ខាងក្រោមៈ​
១​សូម​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ត្រូវ​មានកា​រ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។ កុំ​ពិសា​រគ្រឿង​ស្រវឹង​ក្នុង​ពេល​បើកបរ និង​ត្រូវ​គោរព​ច្បាប់​ចរាចរ​ទាំងអស់គ្នា​។ កុំអោយ​ពេល​ចូលឆ្នាំ សប្បាយរីករាយ​បង្ក​ទៅ​ជា​មាន​មនុស្ស​ស្លាប់ និង​របួស​។​
២- សូម​ប្រថជាពលរដ្ឋ​ចូលរួ​មបង្ការ និង​ការពារ​នូវ​គ្រោះ​អគ្គីភ័យ​ដែល​កើតមាន​ជាយថាហេតុ​។​
៣-​សូម​ម្ចាស់​រថយន្ត​ឈ្នួល​ទាំងអស់ មេត្តា​កុំ​ឆ្លៀត​ដំឡើងថ្លៃ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​
៤- សូម​យុវជន យុវនារី​ខ្មែរ ជៀសវាង​នូវ​ការ​លេងល្បែង «​គប់​ទឹក​» និង «​ប៉ាត​ម្សៅ​» នៅក្នុង​អំឡុង​បុណ្យចូលឆ្នាំថ្មី ព្រោះ​អាច​បង្ក​របួស ឬ​គ្រោះថ្នាក់​ចរាចរណ៍ និង​ប្រាស់ចាក​និង​វប្បធម៌​ប្រពៃណី​ខ្មែរ​។​
៥-​សូម​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ចំពោះ​សន្តិសុខ​សុ​វត្តិភាព របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ផងដែរ​។

​នា​ចុងបញ្ចប់ សម្តេច​តេជោ​ហ៊ុន សែន បានផ្តល់ កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស ដល់​ព្រះសង្ឃ​និង​អ្នក​ដែល​បាន​ចូលរួម​កសាង​សមិទ្ឋផល​ព្រះវិហារ​នេះ ព្រមទាំង​បាន​អញ្ជើញ​កាត់​កាត់​ឬ​ស​សីមា​ព្រះវិហារ​និង ថតរូប​ជួប​សំណេះសំណាល​ជាមួយ​នឹង​ប្រជា​ពុទ្ធបរិស័ទ​ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង​៕

 

20160411a (1)

20160411a (2)

20160411a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!