0

យុវជន​ផ្ដាច់​គ្រឿងញៀន​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ ​ខេត្ត​បន្ទាយមានជ័យ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ ជាក់ស្តែង​១៧៨​នាក់​

យុវជន​ផ្ដាច់​គ្រឿងញៀន​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ ​ខេត្ត​បន្ទាយមានជ័យ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ ជាក់ស្តែង​១៧៨​នាក់​

ខេត្ត​បន្ទាយមានជ័យ​៖ យុវជន​ផ្ដាច់​គ្រឿងញៀន​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ ​បន្ទាយមានជ័យ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ  នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៦​។ វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ជា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឯកឧត្ដម សួន បវរ អភិបាលខេត្ត បន្ទាយមានជ័យ និង​មន្ត្រី​អមដំណើរ​ជា​ច្រើន​នាក់​ទៀត​បាន​ចុះមក​សួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​យុវជន​កំពុង​អប់រំ​ស្តារ​និតិ​សម្បទា​ផ្តាច់​គ្រឿងញៀន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។​

​ជាក់ស្តែង​មាន​ចំនួន​១៧៨​នាក់​និង​មណ្ឌល​ភ្នំ​បាក់​ចំនួន​២៤៧​នាក់​។​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ បាន​អាន​របាយការណ៍​ស្តី​ពី​យុវជន​ផ្តាច់​គ្រឿងញៀន​ថា នៅ​ទី​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ពី​ឆ្នាំ​២០០២​មក​ទល់​សព្វថ្ងៃ​នេះ​សរុប​មាន​ចំនួន​៣.០៣៩​នាក់​បន្សាប​គ្រឿងញៀន​ហើយ​ឲ្យ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​មាន​ចំនួន​២.៨៦១​នាក់​
​នៅសល់​ជាក់ស្តែង​១៧៨​នាក់​កំពុងតែ​ធ្វើការ​បន្សាប​ន្ត​។​

​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ប​ខេត្ត បាន​បញ្ជាក់ទៀតថា យុវជន​ផ្តាច់​គ្រឿងញៀន​ទាំងអស់នោះ​ជា​មន្ត្រីរាជការ​២​នាក់ សិស្ស​១៥​នាក់ អាជីវករ​៤៤​នាក់ កម្មករ​១០​នាក់ យុវជន​គ្មាន​មុខរបរ ៣២​នាក់​និង​យុវជន​ធម្មតា​៦៤​នាក់​យុវជន​ទាំងអស់​នេះ​មាន​កម្មវិធី​អប់រំ​កាយសម្បទា​មានដូចជា ការ​ហាត់ប្រាណ និង​ធ្វើ​ពលកម្ម​ផ្សេង​ដើម្បីឲ្យ​ចេញ​សារធាតុពុ​ល​ក្នុង​សារពាង្គកាយ អប់រំ​ចិត្តសាស្ត្រ មានដូចជា​អប់រំ​ផ្លូវចិត្ត ការធ្វើ​ប្រឹក្សា ការអប់រំ​ច្បាប់ ការអប់រំ​អំពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន អេដស៍ និង​ជ​ន្ងឺ​ផ្សេងៗ​ទៀត ការអប់រំ​អំពី​សីលធម៌ សុជីវធម៌ និង​គុណធម៌​ក្នុង​ការរស់នៅ​ក្នុង​សង្គម ។​

​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ បាន​បញ្ជាក់ទៀតថា សកម្មភាព​និង​សមិទ្ធផល​ជាក់ស្តែង​ខាងលើ​នេះ​ធ្វើឲ្យ​អង្គភាព​កងរាជអាវុធហត្ថ​ខេ​ត្ត​បានទទួល​ជោគជ័យ ក្នុងនោះ​ក៏​មាន​ការណែនាំ​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​និង​ជា​មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៀត​ផង ។​

​នៅ​ទី​បញ្ចប់​នោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ធ្វើ​ការកោតសរសើ​ដល់​អង្គភាព​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែល​ខិតខំ​យក​អស់​កំលាំងកាយ​ចិត្ត​និង​រក​គ្រប់​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ដើម្បី​យក​មក​អប់រំ​ដល់​យុវជន​ផ្តាច់​គ្រឿងញៀន​។​

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​យុវជន​ទាំងអស់​ក្រោយ​ចេញពី​កន្លែង​មណ្ឌល​ផ្តាច់​គ្រឿងញៀន​ហើយ​នោះ​ត្រូវ​ចេះ​កែ​ខ្លួន​ឲ្យបាន​ល្អ​ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅ​ជា​កូន​ល្អ មនុស្ស​ល្អ និង​ជា​ធនធានមនុស្ស​ដែល​ប្រទេសជាតិ​ចង់បាន​ជាទីបំផុត​។

​ក្នុងឱកាស​នោះ​ដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ផ្តាំផ្ញើ​ដល់​កងកំលាំង​អាវុធហត្ថ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេលខាងមុខ​នេះ និង​ជូនពរ​ដល់​មន្ត្រីរាជកា​រ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​និង​ជន​ផ្តាច់​គ្រឿងញៀន​ទាំងអស់​មាន​សុខភាព​ល្អ​៕

 

 

IMG-20160409-WA0057 IMG-20160409-WA0058 IMG-20160409-WA0053 IMG-20160409-WA0052

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!