ខេត្តបន្ទាយមានជ័យ ៖ ឧកញ៉ា ហង្ស ស៊ីផា និង សប្បុរសជនក្នុងខេត្តបន្ទាយមាជ័យ នាំយកអំណោយគ្រឿងបរិភោគសរុបទឹកប្រាក់ជាង១០លានរៀលចុះសួរសុខទុក្ខអ្នកទោសពន្ធនាគារចំនួន១១៤៩នាក់មុនពេលបុណ្យប្រពៃណីចូលឆ្នាំខ្មែរ នៅថ្ងៃទី៧ខែមេសាឆ្នាំ២០១៦នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
ក្ន្ងងពិធីសណេះសំណាល ឯកឧត្តម ហ៊ិន សុផល បានឲ្យដឹងថា អ្នកទោសចំនួន១១៤៩នាក់បានទទួលអំណោយសរុបមានទឹកក្រូច១១៥០កំប៉ុង ស្ករស១១៥០ គីឡូក្រាម សាប៊ូ១១៥០ដុំ នំប៉័ង១១៥០ដើម ទឹកសុទ្ធ១១៥០ដប ទឹកដោះគោ១១៥០កំប៉ុង ។ អ្នកទោសភាគច្រើនលក់ចែកចាយថ្នាំញៀន ។ អ្ន្ទកទោសឆ្នាំនេះកើនជាងឆ្នាំមុនដោយឆ្នាំមុនមានជាង៩០០នាក់ ហើយអ្នកទោសឆ្នាំថ្មីភាគច្រើនក្រុម លក់ចែកចាយថ្នាំញៀន ។ អ្នកទោសបានស្នាក់នៅក្នុងបន្ទប់តូច៦x៤ម៉ែត្រចំនួន២៥នាក់ជាបញ្ហាលំបាក ។ អ្នកទោសដែលបានទទួលអំណោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ពពីឧកញ៉ានិងសប្បុរជន ។
ឧកញ៉ា ហង្ស ស៊ីផា បានថ្លែងទៅកាន់អ្នកទោសថា នេះជាអំណោយតិចតួចសំរាប់បងប្អូនក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អ្នកជាប់គុគជំនាន់របបប្រល័យពូជសាសន៍ប៉ុលពត រូបលោកធ្លាប់ជាប់គុក (មន្ទីរឃុំឃាំង) ឥតជញ្ជាំងពិបាកណាស់ មិនអាចនៅជុំគ្នា ពិភាក្សា ឬមានអ្នកសួរសុខទុក្ខឡើយ ។
ជាចុងក្រោយសូមបងប្អូនថែទាំសុខភាពឲ្យបានល្អ ហើយពេលចេញពីមន្ទីរឃុំឃាំងវិញ ត្រូវចេះកែប្រែខ្លួនកុំប្រព្រឹត្តអំពើខុសច្បាប់ ដែលសង្គមនិងច្បាប់ហាមប្រាណ ។
ឧកញ៉ាក៏បានពិភាគ្សាយោបល់និងផ្តាំផ្ញើតាមឯកឧត្តម ហ៊ិន សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យស្នើថ្នាក់លើពង្រីកពន្ធនាគារបន្ថែម ព្រោះអ្នកទោសឆ្នាំ២០១៦កើនឡើងជាងឆ្នាំមុន ហើយលោកឧកញ៉ាសន្យាជួយអគារ១ខ្នងផងដែរ ៕