បាត់ដំបង ៖ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ៧.៣០ព្រឹក សមត្ថកិច្ចថៃបានប្រទះឃើញបុរស់ម្នាក់ដេកស្លាប់ នៅចំណុចខាងមុខ(តម៉) តម្រួតថៃ ក្នុងទឹកដីថៃ និងបានទំនាក់ទំនង មកភាគីកម្ពុជា នគបាលការពារ ព្រំដែនគោក៨១៧ ប្រចាំច្រកទ្វារ រួមទាំងកម្លាំងនគបាល នៃអធិការស្រុកសំពៅលូន ដើម្បីចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ។
តាមប្រភពពីពលរដ្ឋដែលបានស្គាល់បានប្រាប់ឲ្យដឹងថា សាកសព ជនរងគ្រោះ មាន ឈ្មោះ ស្លេក ភេទប្រុសអាយុ៣២ឆ្នាំ មានស្រុកកំណើតខេត្តតាកែវ។
ប្រភពដ៏ដែលបានបញ្ជាក់ទៀតថា បុរសខាងលើជាមនុស្សញៀន និងស្រាផឹកច្រើនខ្លាំងណាស់ជារៀងរាល់ថ្ងៃ ។
តាមកាបង្ហើបអោយដឹងពីសមត្ថកិច្ចថៃថា នៅមុនកើតហេតុ នៅវេលាម៉ោងប្រហែល០២ ទាហា៑នថៃបានឃើញ បុរស់ខាងលើដើរខាងមុខប៉ុស្តិ(តម៉)តម្រួតថៃទៅវិញទៅមក ហើយបាន និយាយថា ខ្លួនគាត់ដូចជាអស់កំលាំង រហូតដល់ម៉ោងប្រហែល៣.០០នាទីយប់ ក៏ប្រទះឃើញបុរស់ខាងលើស្លាប់បាត់ទៅហើយ។
កម្លាំងនគបាលនៃអធិការដ្ឋានស្រុកសំពៅលូនបានចុះពិនិត្យធ្វើកោសលវិច្ឆ័យបានសន្និដ្ឋាន ថាបុរស ខាង លើស្លាប់បណ្តាលមកពីផឹកស្រាច្រើន និងខ្យល់គរស្លាប់តែម្តង។ ក្រោយពីបានពិនិត្យធ្វើកំណត់ហេតុរួច សាកសពត្រូវបានប្រគល់ឲ្យប្រជាពលរដ្ឋដែលរាប់អានយកទៅធ្វើបុណ្យតាមប្រពៃណី ៕