0

​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​សហការ​នគរបាល​ខេត្តព្រះវិហារ​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីការ​ពី​បទ​ប្លន់​ប្រដាប់អាវុធ​កាល​១០​ឆ្នាំមុន​

​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​សហការ​នគរបាល​ខេត្តព្រះវិហារ​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីការ​ពី​បទ​ប្លន់​ប្រដាប់អាវុធ​កាល​១០​ឆ្នាំមុន​

បាត់ដំបង ៖ កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​សហការ​នគរបាល​ខេត្ត​ព្រះវិហារ ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីការ​លេខ​៧៥​ដប​ខ ចុះ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០០៦ ដោយ​លោក ផាន់ វណ្ណ​រ័ត្ន ចៅក្រម​ស៊ើបអង្កេត​ខេត្តបាត់ដំបង​ពី​បទ​ប្លន់​ប្រដាប់អាវុធ​កាល​១០​ឆ្នាំមុន​។​ការឃាត់ខ្លួន​នៅ​ក្បែរ​បន្ទាយ​យោធា នា​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ និង ៣០​នាទី នៅ​ភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះវិហារ​។​

​គួរ​បញ្ជាក់​ដែរ​ថា​នៅ​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០០៦ អស់​រយៈពេល​ជិត​១០​ឆ្នាំ​ក្រុម​ចោរប្លន់​៤​នាក់​ប្រដាប់​​អាវុធ​មួយ ​ក្រុម​បានធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ឈ្មោះ​ញឹម​សុ​គុណ​អាយុ​៥៦​ឆ្នាំ​នៅ​ចំនុច​ភូមិ បន្សាយ​ត្រែង ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង (​ប្លន់​គំនុំ​សម្លាប់​ឬ​ឃាតកម្ម​គិត​ទុកជាមុន​) ​ដោយ​កាលនោះ​ក៏​មាន​ការបាញ់​តបត​គ្នា​រវាង​ក្រុមចោរ​មាន​គ្នា​៤​នាក់​បាញ់រះ​តបត​កំលាំង​សមត្ថកិច្ច​បណ្តាល​អោយ​ចំ​ប្រជាពលេដ្ឋ​ម្នាក់​ឈ្មោះ អឿន អ៊ុយ អាយុ​២១​ឆ្នាំ​ស្លាប់​។ ប៉ុន្តែ​ការព្យាយាម និង​តស៊ូ​របស់​សមត្ថកិច្ច​ក្នុង​ការទប់ស្កាត់​បទល្មើស​ទើប​កំលាំង​សមត្ថកិច្ច​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​ក្រុមចោរ​ចំនួន​២​នាក់​និង​បាញ់​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែងកើតហេតុ​ដោយឡែក​បក្ខពួក​របស់​ក្រុមចោរ​ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​រិន​រ៉ើ​ន​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​តា​គ្រាម  ស្រុក​បាណន់​ខេត្ត​បាត់ដំបង​បាន​រត់គេចខ្លួន​បាត់ស្រមោល ប៉ុន្តែ​ក្រោយមក​ទើប​សមត្ថកិច្ច​បាន​ទទួល​ដំណឹង​ថា​ជនសង្ស័យ​រូបនេះ​បាន​ទៅសំងំ​លាក់ខ្លួន​រស់នៅ ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​បន្ត​ទៅ​ខេត្ត​ព្រះវិហារ​។​

​ពិរុទ្ធជន​ឈ្មោះ រិន វ៉ើន ត្រូវ​តុលាការ​ចេញ​ដី​ការ​ឲ្យ​ចាប់ខ្លួន​និង​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ គិត​ចាប់តាំងពី​ថ្ងៃ​ទទួលទោស​ក្នុង​ពន្ធ​ធនាគារ​។​

​លោក​វរសេនីយ៍ទោ អូន ហ្វៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​និង​ព្រមទាំង​មាន​ដី​ការ​បាន​ដឹកនាំ​កំលាំង​ជំនាញ​ចុះ​តាម​ចាប់ខ្លួន​ជន​ឈ្មោះ រិន វ៉ើន ដែល​មាន​ទីលំនៅ​នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត បាត់ដំបង​តែ​រក​មិនឃើញ​។

​ក្រោយ​ស្រាវជ្រាវ​ដឹង ក៏​មាន​ការសហកា​ររ​វាង​អាជ្ញាធរ​ខេត្ត​ព្រះវិហា មាន​លោក​ឧត្តមសេនីយ៏ ស៊ី គី​រី ស្នងការ​នគរបាល​ខេត្ត ព្រះវិហា និង​សហការ​ជាមួយ​លោក​អធិការ ស្រុក​ជាំ​ក្សាន្ត នា​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ និង ៣០​នាទី នៅ​ភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត សំរេច​ចាប់ខ្លួន​បាន​ពិរុទ្ធជន​នេះ​តែម្តង​និង​ឆែកឆេរ​ផ្ទះ រកឃើញ​អាវុធ​វែង​ធុន AK និង​ធុន​CKC ព្រមទាំង​គ្រាប់​ចំនួន​៣០​គ្រាប់​និង​បាន​នាំ​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង​ដើម្បី់​បញ្ជូនបន្ត​ទៅ​កាន់​សាលាដំបូង​ខេត្តហើយ ៕

 

20160310r3

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!