0

​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​បញ្ជូន​បុរស​៣​នាក់​ចំណោម​៥​នាក់​វាយ​កាប់​សម្លាប់​មន្ត្រី​យោធា​ម្នាក់​ពេល​អប់រំ​រឿង​នេសាទ​ខុសច្បាប់់​

​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​បញ្ជូន​បុរស​៣​នាក់​ចំណោម​៥​នាក់​វាយ​កាប់​សម្លាប់​មន្ត្រី​យោធា​ម្នាក់​ពេល​អប់រំ​រឿង​នេសាទ​ខុសច្បាប់់​

​ខេត្ត​បាត់ដំបង ៖ កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​បញ្ជូន​បុរស​៣​នាក់​ចំណោម​៥​នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ល​ខេត្តបាត់ដំបង​ក្រោយ​វាយ​កាប់សម្លាប់​មន្ត្រី​យោធា​ម្នាក់​ពេល​អប់រំ​រឿង​កុំ​ឲ្យ​នាំ​មនុស្ស​ផ្សេង​ទៅ​នេសាទ​ខុសច្បាប់់​តទៅទៀត​។​

​ហេតុការណ៍​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​បុរស​សង្ស័យ​ទាំង​៣​នាក់​កាល​ម៉ោង​១៤​និង​៣០​នាទី​កាល​ថ្ងៃទី​១១​ខែ​មិនា​ឆ្នាំ​២០១៦​តាម​ភូមិសាស្ត្រ​ក្នុងព្រៃ​ពេល​កំពុង​រត់​គេច​ចំណុច​ឡូត៍​២​ភូមិ​ព្រែក​ទាល់​ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​។​​ ហេតុការណ៍​កាប់សម្លាប់​មន្ត្រី​យោធា​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៩ ខែ​មិនា​ឆ្នាំ​២០១៦ នៅ​ចំនុច​ស្វាយ​ត្រាំ ក្នុង​ភូមិសាស្ត្រ ភូមិ​ព្រែក​ទាល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ។

​សមត្ថកិច្ច​នគរបាល​ស្រុក​ឯក​ភ្នំ​បានឲ្យដឹង​ថា​សព​ឈ្មោះ លន់ សុភា ហៅ​ជី​ម​ភេទ ប្រុស អាយុ ៤៧​ឆ្នាំ​ស្នាប់​កាប់​លើ​មុខ​២​ពូថៅ​និង​ស្នាម​មុត​នៅ​ដៃស្តាំ​១​កន្លែង ជនរ​រងគ្រោះ​រស់នៅ​ភូមិ គោក​ពន្លៃ សង្កាត់ វត្ត​គរ ក្រុង និង ខេត្ត​បាត់ដំបង ។ ជា​ភ្នាក់ងារ ការិយាល័យ ទី​២ កង​ពទ័​ជើងគោក​ប្រចាំ​ទិស​បឹង​ទន្លេសាប ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​។​ ​ចំណែក​បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​មាន​-​ទី​១​ឈ្មោះ​ថន​ថៃ​អាយុ​៣៧​ឆ្នាំ​-​ទី​២​ឈ្មោះ​ភៀត​ក្លែប​អាយុ​ ៣៤​ឆ្នាំ​-​ទី​៣​ឈ្មោះ​ខាន​ភឿត​អាយុ​២៩​ឆ្នាំ​។​ទាំង​៣​នាក់​រស់នៅ​ភូមិ​តា​ហែ​ន​២​ឃុំ​រកា​ស្រុក​សង្កែ​ ​ខេត្ត​បាត់ដំបង​។​ រីឯ​បក្ខពួក​គេចខ្លួន​បាត់​មាន​ឈ្មោះ​ម៉េង​ភឿន​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ស្ពង់​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​និង​ឈ្មោះ​ស៊ើន​សា​ន្ត​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​តា​ហែ​ន​២​ឃុំ​រកា​ស្រុក​សង្កែ​ ​ខេត្ត​បាត់ដំបង​។​វត្ថុតាង​ដែល​រកឃើញ​មាន​ដំបង​ឈើ​ជាង​មួយ​ម៉ែត្រ​១​ដើម​និង​ពូថៅ​ដៃ​ចំនួន​១​។​

​ប្រភព​សាក្សី​ជាច្រើន​បានឲ្យដឹងថា ជនរងគ្រោះ​និង​ជនដៃដល់​ធ្លាប់​មាន​ទំនាស់​គ្នា​ម្តង រឿង​ហាម​មិន​ឲ្យ​នេសាទ​ខុសច្បាប់​លុះដល់​យប់​កើតហេតុ​ជនរងគ្រោះ​បាន​ចូលរួម​ផឹកស៊ី​ជាមួយ​ក្រុម​ដៃដល់​ឈ្មោះ​ថន​ថៃ ឈ្មោះ​ភៀត​ក្លែប ឈ្មោះ​ខាន​ភឿត ឈ្មោះ​ម៉េង​ភឿន និង​ឈ្មោះ​ស៊ើន​សាន្ត ហើយ​ក៏​និយាយ​ដូច​លើក​មុន​កុំ​ឲ្យ​នាំគ្នា​ទៅ​រកស៊ី​ឆក់​ត្រី​ក្នុង​បឹង​ហាមឃាត់ ។ លុះ​យប់​ជ្រៅ​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​៩​ខែ​មិនា​ឆ្នាំ​២០១៦ ឈ្មោះ ភៀ​ត ក្លែប ជា​អ្នក​ឌុប​​​ជនរងគ្រោះ​ទៅ​កន្លែងដេក​ហើយ​ក៏​ត្រូ​គេវាយ​កាប់ រហូតដល់​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃ​ទី​១០ ទើប​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​ជនរងគ្រោះ ។​

​ជនសង្ស័យ​ឈ្មោះ​ថន​ថៃ ថា ខ្លួន​មិន​ពាក់ព័ន្ធ​ទេ តែ​ដឹង​ថា ជន​ងរ​គ្រោះ​មិន​ត្រឹមតែ​វាយ​ដំបង​កាប់​ពូថៅ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​កាំបិត​កាប់​ទៀត ជា​ពិសេស​ត្រង់​មាត់​ជនរងគ្រោះ ។ ជនសង្ស័យ​ឈ្មោះ ភៀ​ត ក្លែប បានឲ្យដឹងថា ខ្លួន​ជា​អ្នកដឹង​ជនរងគ្រោះ​ទៅ តែ​មិន​ដឹង​គេ​លួច​វាយ​កាប់​ពីក្រោយ​ទេ ។ ឈ្មោះ ខាន ភឿត បានឲ្យដឹងថា ខ្លួន​ដឹង​ថា ឈ្មោះ ម៉េង ភឿន និង​ឈ្មោះ ស៊ើន សាន្ត វាយ​ជនរងគ្រោះ​ក៏​រត់គេច​ពី​កន្លែងកើតហេតុ​។​

​លោក ចង់ សោភ័ណ្ឌ អ​ធី​ការរង​ទទួលបន្ទុក​យុត្តិធម៌​បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៥​នាក់​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិត​ទុកជាមុន​ប្រាកដ​មែន​ដែល​មានចែង​ក្នុង​មាត្រា​២០០​នៃ​ក្រម​ព្រហ្មទ័ណ្ឌ ។

​រាល់​ហេតុការណ៍​ដែល​កើតមានឡើង សូមឲ្យ​ប្រជាពលរដ្ឋ​រួសរាន់​ផ្តល់​ដំណឹង​ដល់​សមត្ថកិច្ច​ដើម្បី​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឲ្យ​ទាន់់ពេលវេលា ៕

 

20160310r (1) 20160310r (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!