ខេត្តបន្ទាយមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង៣ភូមិក្នុងស្រុកម៉ាឡៃត្រូវខ្យល់កន្ត្រាក់បំផ្លាញឲ្យខូចខាតទាំងស្រុង១ចំនួននិងសាលារៀន១ខ្នងទៀត តែមិនមានមនុស្សរបួសទេកាលពីល្ងាចថ្ងៃទី១១ខែមិនាឆ្នាំ២០១៦ នៅភូមិអូរអំពិល ភូមិអូប្រាសាទ និងភូមិសន្តិភាពឃុំ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក ថូ សេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា មុនពេលកើតហេតុនោះ នៅល្ងាចថ្ងៃទី១១ មានមេឃ ភ្លៀង១មេ អមទៅដោយផ្គររន្ទះយ៉ាងខ្លាំងពេលនោះមានខ្យល់កន្ត្រាក់មួយបានបក់មកចំភូមិចំនួន៣បណ្តាលឲ្យបំផ្លាញអស់ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ថូ សេង បានបញ្ជាក់ទៀតថា ផ្ទះដែលត្រូវខ្យល់កន្ត្រាក់២៣ខ្នងមានភូមិអូរអំពិល១៧ខ្នង ភូមិអូប្រាសាទ ៤ខ្នង ភូមិសន្តិភាព ២ខ្នង និងសាលារៀនមួយខ្នងថែមទៀត ។
លោក ថូ សេង បានបញ្ជាក់ទៀតថា ក្រោយពីកើតហេតុរួច មានសមត្ថកិច្ចមួយក្រុមចុះទៅដល់កន្លែងផ្ទះ ប្រជាពលរដ្ឋដែលត្រូវខ្យល់កន្ត្រាក់នោះរួចធ្វើការត្រួតពិនិត្យ តើផ្ទះប្រជាពលរដ្ឋទាំង២៣គ្រួសារនោះខូចខាត ភាគច្រើនរបើកដំបូលផ្ទះមួយចំនួននិងបើ ងរលំផ្ទះមួយចំនួនសរុបជាទឹកប្រាក់មិនដឹងអស់ប៉ុន្មាននោះទេ ។
លោក ថូ សេង បានបញ្ជាក់ទៀតថា ឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ តែងតែមានប្រសាស៍ ជារឿយៗថាឆ្នាំនេះមានអភូតហេតុគ្រោះកាចធំៗដូចជា មានភ្លៀង ផ្គរន្ទះ និងខ្យល់កន្ត្រាក់ពេលមានភ្លៀងមកម្តងៗជាហេតុធ្វើឲ្យផ្ទះប្រជាពលរដ្ឋត្រូវបំផ្លាញដោយសារខ្យល់កន្ត្រាក់នេះយ៉ាងខ្លាំងដូច្នេះប្រជាពលរដ្ឋទាំងអស់ពេលដែលជួបគ្រោះថ្នាក់ធម្មជាតិនោះត្រូវរកកន្លែងជ្រោកកោនឲ្យបានត្រឹមត្រូវជាសវាងគ្រោះថ្នាក់ដល់អាយុជីវិត៕