0

សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​និង​ធ្វើការ​វាយ​តំលៃ​នៃ​ទីក្រុង​ស្អាត សាលា​ស្អាត ស្តង់ដា​ផ្សារ​ស្អាត​ដើម្បី​ដណ្តើម​ផ្ការំដួល​៣​ទង​

សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​និង​ធ្វើការ​វាយ​តំលៃ​នៃ​ទីក្រុង​ស្អាត សាលា​ស្អាត ស្តង់ដា​ផ្សារ​ស្អាត​ដើម្បី​ដណ្តើម​ផ្ការំដួល​៣​ទង​

ខេត្ត​បន្ទាយមានជ័យ ៖ សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​និង​ធ្វើការ​វាយ​តំលៃ​អំពី​ទីក្រុង​ស្អាត​ថ្នាក់​ខេត្ត​លើ​ស្តង់ដា​សាលា​ស្អាត ស្តង់ដា​ផ្សារ​ស្អាត និង​ទីក្រុង​ស្អាត ព្រឹក​ថ្ងៃ​ទី​១០​ខែ​មិនា​ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​ក្នុង​មន្ទីរ​អប់រំ​ខេត្ត​បន្ទាយមានជ័យ​។​

​ពិធី​នេះ​មាន​ការចូលរួម លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ស្រី​ចាន់ ថេង អភិបាលក្រុង​សិរីសោភ័ណ លោក ឈើ​យ ចាន់ណា ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បន្ទាយមានជ័យ ប្រធាន​ផ្សារ  មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត មន្ត្រី​ក្រុង​ស្រុក​ទាំង​៩ សាខា​សាកលវិទ្យាល័យ​ទាំង​៤​វិទ្យាល័យ​បាន​ចូលរួម​សរុប​ចំនួន​៣៤០​នាក់ ។

​ក្នុង​សិក្ខា​នោះ លោក ឈើ​យ ចាន់ណា បាន​មានប្រសាសន៍ថា​ការបើក​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​និង​ធ្វើការ​វាយ​តំលៃ​ទីក្រុង​ស្អាត សាលា​ស្អាត និង​ផ្សារ​ស្អាត​នោះ​មាន​គោលបំណង​ដើម្បី​ជំរុញ​គ្រប់​ផ្សារ​ទាំង​អស់​ឆ្ពោះទៅរក​ភាព​បៃតង និង​មាន​បរិស្ថាន​ស្អាត ព្រមទាំង​អាច​បញ្ជ្រាប​ចំណេះដឹង​ទៅ​ដល់ អាជីវករ និង​អតិភិជន​ឲ្យមាន​ការយល់ដឹង​ទៅ​លើ​ការថែរក្សា បរិស្ថាន និង​ផលប៉ះពាល់​ក្នុង​ការប្រើប្រាស់​ថង់​ប្លា​ស្ទិច​និង​ចង់ប​ណ្តុះគំនិត​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ស្រឡាញ់​បរិស្ថាន​និង​ម្យ៉ាងវិញទៀត សិក្ខាសាលា​នេះ​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​គ្រប់​ផ្សារ​មានគំនិត​ប្រឡងប្រណាំង​ក្នុង​ការដណ្តើម​កេរ្តិ៍ឈ្មោះ​ថា​ជា​ផ្សារ​មាន​បរិស្ថាន​ស្អាត​និង​មាន​របៀបរាបរយ ។​

​លោក ឈើ​យ ចាន់ណា បាន​បញ្ជាក់ទៀតថា ក្នុង​សិក្ខា​សាល​នេះ​ផង​ដែរ​ក៏​ចង់​បណ្តុះ​ផ្នាត់គំនិត​របស់​សិស្សនុសិស្ស និស្សិត និង​យុវជន​ជំនាន់​ក្រោយ​ឲ្យបាន​យល់ដឹង​ពី​ការថែរក្សា​និង​ការពារ​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​ឲ្យបាន​ស្អាតល្អ និង​ឲ្យបាន​យល់ដឹង​អំពី​ផលប៉ះពាល់​ដែល​បណ្តាល​មក​ពី​បរិស្ថាន​មិនល្អ និង​បណ្តុះ​គំនិត​ប្រជាពលរដ្ឋ​ឲ្យបាន​យល់ដឹង​អំពី​អត្ថប្រយោ​ជន៍​និង​ផលប៉ះពាល់​ក្នុងការ​ទុកដាក់​កាកសំណល់ ផលប៉ះពាល់​នៃ​ការ​ថង់​ប្លា​ស្ទិច​និង​ឲ្យបាន​យល់​អំពី​អត្ថប្រយោជន៍​ដើមឈើ​ជាដើម ។​

​ក្នុង​សិក្ខាសាលា​នោះដែរ លោក អ៊ុំ រាត្រី ក៏​បាន​មានប្រសាសន៍ដែ​ថា​ការប្រឡងប្រណាំង​ទីក្រុ​ង​ស្អាត ផ្សារ​ស្អាត និង​សាលា​ស្អាត​នោះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​នាំគ្នា​ចូល​រួន​អំពី​ផលប៉ះពាល់​បរិស្ថាន​ដូចជា ត្រូវ​ចូលរួម​ដើរ​រើស​ថង់​ប្លា​ស្ទិច​និង​សំរាម​នៅ​ទី​ប្រជ​ន​ជុំវិញ​ផ្ទះ​និង​នៅតាម​ទី​សា​ធា​រណះ​យកទៅ​ដាក់​ចូល​ក្នុង​ធុងសំរាម ប្រមូល​ដុត​ឲ្យបាន​ស្អាត ប្រមូល​សំរាម​វិច​ខ្ចប់​ឲ្យបាន​ស្អាត​យក​ទៅ​ដាក់​ក្នុង​ធុងសំរាម​ដើម្បី​ឲ្យ​រថយន្ត​ដឹក​សំរាម​យក​ទៅ​ចាក់ចោល​នៅ​ទីវាល​ចាក់សំរាម​ជាដើម​។​

​លោក អ៊ុំ រាត្រី បាន​បញ្ជាក់ទៀតថា​ស្តង់ដា​សាលា​និង​ផ្សារ​ស្អាត​លុះត្រា​ណា​តែ​សាលា​និង​ផ្សារ​នោះ​ពុំ​មាន​សំរាម​នៅ​ជុំវិញ​សាលា​និង​ផ្សារ​ត្រូវ​ចេះ​គ្រប់គ្រង​កាក​សំណល់​រឹង​រាវ​ឲ្យបាន​ល្អ​ត្រូវ​ចេះ​ថែរក្សា​បរិស្ថាន​ធ្វើ​យ៉ាណា​ថែរក្សា​នូវ​ភាព​បៃតង​ជានិច្ច​។ លោក អ៊ុំ រាត្រី​បាន​បញ្ជាក់ទៀតថា​ថ្ងៃនោះ លោក បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​ការ​វាយ​តំលៃ​ទីក្រុង​ស្អាត ផ្សារ​ស្អាត និង​សាលារៀន​ស្អាន​នេះ​គឺ​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នៅពេល​ខាងមុខ​នេះ​ដើម្បីឲ្យ​ទទួលបាន​នូវ​ផ្ការំដួល​៣​ទង​ឲ្យបាន​ដាច់ខាត​៕

 

20160310a (1) 20160310a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!