0

លោក ស្រី នួម សុភ័ណ តំណាងរាស្ត្រ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី កាត់​ឬ​ស្សីមា​និង​សម្ពោធ​សមិទ្ធិផល​នានា​ក្នុង​វត្ត​សាមគ្គី​រាម​អូរជ្រៅ​

លោក ស្រី នួម សុភ័ណ តំណាងរាស្ត្រ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី កាត់​ឬ​ស្សីមា​និង​សម្ពោធ​សមិទ្ធិផល​នានា​ក្នុង​វត្ត​សាមគ្គី​រាម​អូរជ្រៅ​

ខេត្ត​បន្ទាយមានជ័យ ៖ លោកស្រី នួម សុភ័ណ តំណាងរាស្ត្រ​មណ្ឌល​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី អិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក សាន ស៊ានហូ អភិបាលស្រុក​អភិបាលស្រុក​អូរជ្រៅ មន្ត្រីរាជការ​ថ្នាក់​ខេត្ត ស្រុក ព្រះសង្ឃ សមិត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​បាន​នាំគ្នា​ចូលរួម​កាត់​ឬ​សីមា​និង​កាត់​ខ្សែបូរណ៍​សម្ពោធ​សមិទ្ធិ​ផល​នានា​ក្នុង​វត្ត​សាមគ្គី​រាម​អូរជ្រៅ​ដើម្បី​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការណ៍ នៅ​ព្រឹក​ថ្ងៃទី​៩​ខែ​មិនា​ឆ្នាំ​២០១៦​នៅក្នុង​វត្ត​សាមគ្គី​រាម​អូរជ្រៅ​ក្នុង​ភូមិ​អូរជ្រៅ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​

​លោក សាន ស៊ានហូ បាន​ឡើង​អាន​របាយការណ៍​ស្តីពី​ការកសាង​វត្ត​នោះ​ថា​វត្ត​សាមគ្គី​រាម​អូរជ្រៅ​នេះ​ក្នុង​របប​ប្រល័យពូជសាសន៎៍​ត្រូវ​វាយ​បំផ្លាញ​គ្មាន​សល់ ។ លុះ​ក្រោយ​ថ្ងៃ​៧ មករា វត្ត​ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​អាជ្ញាធរ​មូលដ្ឋាន​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​បាន​នាំគ្នា​ផ្តួចផ្តើម​កសាង​វត្ត​នេះ​ឡើង​វិញ ។​

​លោក សាន ស៊ានហូ បាន​បញ្ជាក់ទៀតថា វត្ត​នេះ​មាន​ផ្ទៃដី​ទំហំ​ទទឹង​១២០​ម៉ែត្រ និង​បណ្តោយ​១៤២​ម៉ែត្រ ហើយ​ក្នុង​ការកសាង​វត្ត​នេះ បាន​ចំណាយ​អស់​ថវិការ​ចំនួន​ជាង​១៦​ម៉ឺន​ដុល្លា ហើយ​រួម​មាន​សមិទ្ធផល​នានា​ជាច្រើន​ទៀត​នៅក្នុង​វត្ត​នេះ ក្រោយពី​កសាង​រួចរាល់​ជា​ស្ថាប​ពរ​រួចមក​ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៩​ខែ​មិនា​ឆ្នាំ​២០១៦​នេះ​។​

​ក្នុង​ពិធី​កាត់​ឬ​ស​សីមា​នោះ​ដែរ​លោក ស្រី នួម សុភ័ណ ក៏​បាន​មានប្រសាសន៍​ដែរ​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ​ហ៊ុន​សែន​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​ទាំង​អាណា​ច​និង​ពុទ្ធ​កច្រទទួលបាន​នូវ​សុខសន្តិភាព​និង​មានកា​រីកចំរើន​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ​។​និង​សន្តិភាព​ស្ថេរភាព​នយោបាយ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម​បាន​ល្អ​ត្រូវបាន​រក្សា​យ៉ាងរឹងមាំ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​យ៉ាង​សុខដុមរមនា ។​

​លោក ស្រីនួម សុភ័ណ បាន​បញ្ជាក់ទៀតថា ក្នុងប្រទេស​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យនិតី​រដ្ឋ និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ពេញលេញ​ដើម្បី​លើក​កំពស់​ជីវភាព​សេដ្ឋកិច្ច​សង្គម​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ក្នុងនោះដែរ លោក ស្រីនួម សុភ័ណ​បាន​ឲ្យ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម​កាត់​ឬ​ស​សីមា វត្ត​សាមគ្គី​រាម នេះ​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​នូវ​ច្បាប់​ទាំង​៦​ចំណុច​ដែល​មហាផ្ទៃ​ចេញ​ច្បាប់​នេះ​ឲ្យប្រើ​១​យុវវ័យ​មិនត្រូវ​ជួញដូ​និង​ប្រើប្រាស់​គ្រឿងញៀន​២​មិន​ត្រូវ​ប្រើ​អំពើហឹង្សា​លើ​ស្ត្រី​និង​កុមារ​៣​មិន​ត្រូវ​ជួញដូ​មនុស្ស​នាំ​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ស្រុកថៃ​ដោយ​ខុសច្បាប់​៤​ថ្ងៃនេះ​ថ្ងៃស្អែក​មិនឲ្យ​មាន​គ្រោះថ្នាក​ចរាចរណ៍​៥​គ្រប់​ភូមិ​ឃុំ​ត្រូវ​អនុវត្ត​ឲ្យបាន​ល្អ​៦​ត្រូវ​រួបរួម​គ្នា​ថែរក្សា​នូវ​ប្រពៃណី​ទំនៀម​ទំលាប់​ដ៏​ល្អ​ផូរផង់​ពី​សម័យ​អង្គរឲ្យ​បាន​គង់វង្ស​រៀង ៦​ចំណុច​នេះ​ត្រូវ​យកទៅ​អនុវត្ត​ឲ្យបាន​ល្អ​នៅ​គ្រប់​មូលដ្ឋាន​ដើម្បី​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​នៅ​ទី​បញ្ចប់ លោក ស្រី​នួន​សុភ័ណ បានធ្វើការ​ចែក​អំណោយ​ដល់ លោក គ្រូ​អ្នកគ្រូ​៨​នាក់​ក្នុង​១​នាក់​ទទួលបាន​សារុង​១​ថវិការ ២ ម៉ឺន​រៀល សិស្ស​១៣០​នាក់​ក្នុង​១​នាក់​សៀវភៅ​ប៉ិច​និង​ថវិការ​២០០០​រៀល ប្រគេន​ក្នុង​វត្ត​១​លាន​រៀល យាយជី​តាជី​៥០​នាក់​ក្នុង​មួយ​នាក់​ថវិការ​១​មឺ​ុ​នរៀល ប្រជាពលរដ្ឋ​៥០​គ្រួសារ ១​គ្រួសារ​ទទួលបាន​អង្ក​៥០​គី​ឡូ សារុង​១ មី​១​កេះ ទឹកត្រី​ទឹកស៊ីអ៊ីវ​២​យួរ​និង​ថវិការ​១​ម៉ឺន​រៀល​ផងដែរ​៕

 

photo-4 photo-1 photo-2 photo-3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!