0

ប្រជុំ​ពង្រឹង​សន្តិសុខ​និង​សណ្តាប់ធ្នាប់​រឹតបន្តឹង​ច្បាប់​ចរាចរណ៌​ផ្លូវគោកដ​ល់​នគរបាល​១៣​ស្រុក​

ប្រជុំ​ពង្រឹង​សន្តិសុខ​និង​សណ្តាប់ធ្នាប់​រឹតបន្តឹង​ច្បាប់​ចរាចរណ៌​ផ្លូវគោកដ​ល់​នគរបាល​១៣​ស្រុក​

​ខេត្ត​បាត់ដំបង​៖  ប្រជុំ​ពង្រឹង​សន្តិសុខ​និង​សណ្តាប់ធ្នាប់​រឹតបន្តឹង​ច្បាប់​ចរាចរណ៌​ផ្លូវគោក ដល់​នគរបាល​១៣ ស្រុក​នៅ​ព្រឹក​ថ្ងៃទី​៩​ខែ​មិនា​ឆ្នាំ​២០១៦​នៅ​ស្នងកា​រដ្ឋ​ន​នគរបាល​ខេត្ត​បាត់ដំបង ។​

​លោក សាត គឹម​សាន្ត ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​អាន​របាយការណ៍​ឈ្មោះ និង​មុខងារ​នគរបាល​តាម​ស្រុក រួច​បាន​ពន្យល់​ថា​ក្រោយពី​ហៅ​ម្ចាស់​យាន្ត​មករក​កំហុស​ឃើញ​ត្រូវ​សរសេរ​ក្បាល​ប័ណ្ណ​ផាកពិន័យ​រួច​ថត​ជាប់​យាន្ត​របស់​គាត់​ងាយស្រួល​ពេល​ហួសកំណត់​មិន​មក​បង់​ផាកពិន័យ​យើង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។​

​លោក ស ថេត ស្នងការ​ខេត្ត​បាត់ដំបង​បាន​លើក​បញ្ហា​ចំពោះ​ការផាកពិន័យ​ទី​១​ផាក​ពិន័យ​លើ​ការបើក​លើស​ល្បឿន ទី​២ មិន​ពាក់មួក​សុវត្ថិភាព​កញ្ចក់​ផាក​តាម​ច្បាប់​គ្មាន​ការលើកលែង​ទេ ។ ទី​៣ ជាតិ​ស្រវឹង​ឃាត់​យក​មនុស្ស​យក​មក​កន្លែង​ដើម្បី​កុំឲ្យ​បង្ក​រឿង​ផ្សេង​ដូ​ករណី​នៅ​ស្រុក​សំពៅ​លូន​កន្លងមក ។ ចំពោះ​ប័ណ្ណបើកបរ​ស្លាក​លេខ​អាច​ផាកពិន័យ​ខ្លះ​អប់រំ​ខ្លះ បើ​មាន​ករណី​អាច​ធ្វើទៅបាន ព្រោះ​ស្លាក​លេខ​និង​ប័ណ្ណ​ពាក់ព័ន្ធ ១ ចំនួន ខាង​ក្រសួង​ខ្លះ​មិន​ទាន់​ចេញ​ឲ្យ​អ្នក​ប្រើប្រាស់​បាន​១០០​ភាគរយ​នៅឡើយ​ទេ ។​

​បញ្ហា​មន្ត្រីនគរបាល​អនុវត្ត​ន៍​ពីមុន​មាន​ការធ្វើ​ខុសឆ្គង​ដូច្នេះ​ពេល​ចុះ​គោលដៅ​ត្រូវ​ពាក់​ឯកសណ្ឋាន​មាន​ស្រោមដៃ និង​មួកសុវត្ថិភាព​ដាក់​សាជី ឬ​ស្លាក​សញ្ញា​នៅ​គោលដៅ និង​មាន​អកប្បកិរិយាល្អ មិន​សំ​ឡុង​គំរាម​ចង្អុលមុខ​ម្ចាស់​យានយន្ត​ឬក៏​ទះ​ក្បាល​ឡាន​គេ​ទេ ។ ចំពោះ​ថវិកា​ដែល​ផាកពិន័យ​បាន​ត្រូវ​ដាក់​ចូល​កុង (​ស្នងការ​និង​ស្នងការរង​ចរាច​រណ័​) នៅពេល​កន្លះ​ខែ ឬ​១​ខែ ទើប​បើក​ចេញពី​កុង​រួច​បែង​ចែ​អប្បហារ ជូន​ដល់​ចរាច​រណ៍ ដែល​មាន​ឈ្មោះ​ប្រឹង​អនុវត្តន៍​ច្បាប់ ។ តាមពិត ប្រាក់​នេះ​ថ្នាក់លើ​ឲ្យ ៣ ខែ បើក​ម្តង ដោយ​ខ្ញុំ​យល់​ថា​មន្ត្រី​គោលដៅ​មិនមាន​ប្រាក់​ជីវភាព​ប្រចាំថ្ងៃ ទើប​សម្រេច​បើក​ក្នុង​១​ខែ​២​ដង ។ នគរបាល​គ្រប់​ស្រុក​ត្រូវ​មើល​ការឈប់​ចត​រថយន្ត​គ្រប់​ប្រភេទ​នៅ​ចំណុច​ផ្លូវ​កោង​    ​ហើយ​គួរតែ​ធ្វើ​ភ្លើង​វិល​សំរាប់​ដាក់​សញ្ញា​មុខ​ក្រោយ​ពេល​រថយន្ត​ខូច​តាម​ផ្លូវ​និង​ពិនិតមើល​គោយន្ត​រថ​យន្ត​កែច្នៃ​ដែល​គ្មាន​ចំណាំងផ្លាត​ឬ​ភ្លើង​បំភ្លឺ​ផ្លូវ​។ ពិនិត្យ​រថយន្ត​ដឹក​សំពីងសំពោង​និង​ដឹក​ធ្ងន់​បណ្តាល​ឲ្យ​ខូចផ្លូវ​និង​បាក់ស្ពាន​ជាដើម ។ ពិនិត្យមើល​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នក​នាំ​ដំណើរ​មិនឲ្យ​ចូលក្រុង​និង​ឈប់​ចត​រញ៉េរញ៉ៃ​តាមផ្លូវ ។ នគរបាល​ចរាចរណ៍​និង​នគរបាល​យុត្តិធម៌​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​និង​ឃាត់​រថយន្ត​បទល្មើស​ផ្សេងៗ​ឲ្យបាន​ទាន់វេលា ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ទូរ​ទៅ ៕

 

police3 police7 pollice4

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!