0

​នគរបាល​បង្ក្រាប​ឃាត់ខ្លួន​បុរស​២​នាក់ ដកហូត​ថ្នាំញៀន ៦​កញ្ចប់​ធំ ស្មើនឹង​ជាង​កន្លះ​គីឡូក្រាម ផ្ទះសំណាក់​ខាំ​ហ្វ​ត​ហោ​ស​

​នគរបាល​បង្ក្រាប​ឃាត់ខ្លួន​បុរស​២​នាក់ ដកហូត​ថ្នាំញៀន ៦​កញ្ចប់​ធំ ស្មើនឹង​ជាង​កន្លះ​គីឡូក្រាម ផ្ទះសំណាក់​ខាំ​ហ្វ​ត​ហោ​ស​

រាជធានី​ភ្នំពេញ​៖ លោក ហ៊ុន សុធី អធិការ​ខណ្ឌ​ទួលគោក ក្រោម​ការបញ្ជា​រលោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​បាន​ដឹកនាំ​កម្លាំង នគរបាល​បង្ក្រាប​ឃាត់ខ្លួន​បុរស​២​នាក់ និង​ដកហូត​ថ្នាំញៀន ៦​កញ្ចប់​ធំ​ស្មើនឹង​ជាង​កន្លះ​គីឡូក្រាម​និង​សម្ភារៈ​មួយចំនួន​ទៀត​កាលពី​វេលា​ម៉ោង​៤​នឹង​៥០​នាទី​ល្ងាច ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៦ នៅក្នុង​ផ្ទះសំណាក់​ខាំ​ហ្វ​ត​ហោ​ស​(Comfort House) ជាន់​ទី​២​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១១២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក​។

​លោក​ហ៊ុន​សុធី​អធិការ​ខណ្ឌ​ទួលគោក​បាន​អោយដឹងថា​បុរស​សង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មាន​៖ ទី​១​ឈ្មោះ​គឹម សុខ​ហៃ ហៅ​ហៃ អាយុ​២០​ឆ្នាំ ស្នាក់នៅ​ម្តុំ​ផ្សារ​ឌុយ​មិច សង្កាត់​មោ​រម្យ ខណ្ឌ​៧​មករា ទី​២​ឈ្មោះ​សុខ លីន ហៅ​កក្ត​ដា អាយុ​២៥​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​។ ដកហូត​ថ្នាំញៀន ៦​កញ្ចប់​ធំ​ស្មើនឹង​ជាង​កន្លះ​គីឡូក្រាម​និង​សម្ភារៈ ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​ម៉ាក Poket Scal ចំនួន​០១​គ្រឿង ទូរស័ព្ទ​ចំនួន​០៤​គ្រឿង ខ្សែក​លោហធាតុ​ស្លេក ០១​ខ្សែ​មាន​បន្តោង​រូប​ព្រះពុទ្ធ ដប​ទឹកបរិសុទ្ធ​កែច្នៃ​ជា​ឧបករណ៍ សំរាប់​ជក់​គ្រឿងញៀន​ចំនួន​០១ ក្បាល​កែវ​សំរាប់​ជក់​គ្រឿងញៀន​ចំនួន​០២ និង​ដង​កែវ​ចំនួន​៣​។

​លោក ហ៊ុន សុធី បាន​បន្ត​អោយដឹងទៀតថា​ការ​ដែល​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នរគ​បាល​ខណ្ឌទួលគោក​ចុះ​បង្ក្រាប​បាន​នៅពេលនេះ​ដោយ​មាន​ការសហការ​ពី​បណ្តាញសម្ងាត់​និង​កម្លាំង​របស់់លោក​បាន​ចុះបង្ក្រាប​ទប់ស្កាត់​មិន​អោយ​ជនសង្ស័យ​ចែកចាយ​ដល់​អ្នក​ប្រើប្រាស់​បាន​ឡើយ​និង​រក្សា​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ផង​ដែរ​។ ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​ដកហូត​បាន​ថ្នាំញៀន​ជាង​កន្លះ​គីឡូក្រាម​រួច​ក៏​បាន​ដឹក​យក​ជនសង្ស័យ​ទាំង​២​នាក់​យក​ទៅ​កាន់​អធិការ​ខណ្ឌ​ទួល​គោក​ដើម្បី​សាកសួរ​នឹង​ស្វែងរក​តាម​ចាប់​បក្សពួក​ក្រុម​នេះ​បន្ត​ទៀត​ផង​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី ៕

 

20160308f (1) 20160308f (2) 20160308f (3)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!