បាត់ដំបង ៖ ប្រជាពរដ្ឋសំណូមពរឲ្យថ្នាក់់លើមានសមត្ថកិច្ចពិនិត្យកាស៊ីណូឃ្វីន បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគ្រេង ដែលធ្វើឲ្យក្រុមគ្រួសារគាត់ធ្លាក់ខ្លួនក្នុងភាពក្រីក្រ ព្រោះការទៅលេងនៅកាស៊ីណូ មិនមែនទៅលេងដើម្បីការសប្បាយឬបន្ថូរភាពតានតឹងដូចលេងល្បែងក្នុងភូមិឡើយ ។ ល្បែងកាស៊ីណូសុទ្ធតែប្រើគ្រឿងអេឡិចត្រូនិក ដូច្នេះពលរដ្ឋលេងគ្មានថ្ងៃឈ្នះឡើយ ។ កាស៊ីណូឃ្វីនមានទីតាំងភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អតិថិជនកាស៊ីណូឃ្វីនមានតែជនជាតិខ្មែរចូលលេងប៉ុណ្ណោះមិនមានជនជាតិថៃឬជនជាតិផ្សេងឡើយប្រជាពលរដ្ឋចាញ់អ្នកខ្លះជំពាក់បំណុលគេច្រើនទៅៗខ្លះបែកបាក់គ្រួសារដោយសារមិនមានលុយទិញបាយហូបគ្មានលុយអោយកូនទៅរៀនខ្លះលក់ផ្ទះសម្បែងខ្លះរត់ចោលស្រុកខ្លះក្លាយខ្លួនជាអ្នកលក់គ្រឿងញៀនខ្លះក្លាយជាចោរក៏មាន។
មន្ត្រីសមត្ថកិច្ចប្រដាប់អាវុធស្រុកកំរៀងបានបង្ហើបឲ្យដឹងថា ពួកគាត់ជាមន្ត្រីយុត្តិធម៌ក្នុងស្រុកមិនមានសិទ្ធបង្ក្រាបចំពោះកាស៊ីណូ១ចំនួនដែលឲ្យខ្មែរចូលលេងឡើយដូច្នេះមានតែអ្នកសារព័ត៌មានទេដែលអាចពាំនាំរឿងនេះឲ្យថ្នាក់់លើដឹងឭ ។ តាំពីពេលមានខ្មែរចូលលេងកាស៊ីណូបង្កឲ្យមានចោរលួចចោរប្លន់សឹងរាល់ថ្ងៃ ធ្វើឲ្យសមត្ថកិច្ចមានការមមាញឹកហើយរឿងចោរប្លន់ខ្លះសមត្ថកិច្ចបង្ក្រាបមិនបានក៏ត្រូវមេស្តីបន្ទោសជាខ្លាំង ដូច្នេះសូមឲ្យសមត្ថកិច្ចថ្នាក់់លើអាជ្ញាធរ ឬក្រុមការងារចុះជួយស្រុកកំរៀង មេត្តាជួយទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋចូលលេងល្បែងស៊ីសងកាស៊ីណូ និងឲ្យម្ចាស់កាស៊ីណូទាំងអស់អនុវត្តន៍ឲ្យបាននៅច្បាប់បើកកាស៊ីណូ ៕