ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៥ ទិវាអន្តរជាតិនារី៨មិនាឆ្នាំ២០១៦ក្រោមប្រធានបទ«វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព»,នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
ឯកឧត្ដមឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញជាធិបតីភាព និងមានការចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាននិងអនុប្រធានមន្ទីរ នាយ នាយរង ការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងស្នាក់ការសន្តិសុខ និងអស់លោក លោកស្រី អ្នកនាងកញ្ញា ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជាច្រើនរូបទៀត។
កងរាជអាវុធហត្ថតែងតែប្រារព្ធពិធីអបអសាទរនេះជារៀងរាល់ឆ្នាំដែលចូលរួមចំណែកអបអរសាទរទិវាជាប្រវត្តិសាស្ត្រនារីនៅលើសកលលោក ក៍ដូចជានារីនៅទូទាំងប្រទេសកម្ពុជា ក្នុងការទាមទារអោយមានការលើកកំពស់ សិទ្ធិ សេរីភាព របស់ស្ត្រីនិងកុមារី អោយស្មើភាពគ្នានិងបុរស។
ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរៀបចំជាអំណោយជូនដល់នារីអាវុធហត្ថចំនួន១៨ នាក់ ក្នុង១នាក់ទទួលបាន សារ៉ុង១ កន្សែងពោះគោចំនួន១ និងថវិកា ចំនួន៨ម៉ឺនរៀល។ ចំណែកនារី ជាភរិយារបស់អាវុធហត្ថទទួលបាននូវបាច់ផ្កាពីស្វាមីជាកាដូរអនុស្សាវរីយ៍ផងដែរ ៕