0

​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​និង​មន្ត្រី​យុត្តិធម៌​និង​អជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ដុត​បំផ្លាញ​គ្រឿងញៀន​និង​ឧបករណ៍​ផ្សេងៗ​ទាក់ទង​ការផលិត​ជា​គ្រឿងញៀន​

​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​និង​មន្ត្រី​យុត្តិធម៌​និង​អជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ដុត​បំផ្លាញ​គ្រឿងញៀន​និង​ឧបករណ៍​ផ្សេងៗ​ទាក់ទង​ការផលិត​ជា​គ្រឿងញៀន​

​ខេត្ត​បន្ទាយមានជ័យ ៖ លោក ប៊ុក ម៉ាន់​នី អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៍​និង​មន្ត្រី​យុត្តិធម៌ និង​អជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដុត​បំផ្លាញ​គ្រឿងញៀន និង​ឧបករណ៍​ផ្សេងៗ​ទាក់ទង ការផលិត​ជា​គ្រឿងញៀន ដើម្បី​ជួយ​កាត់បន្ថយ​និង​លប់បំបាត់​គ្រឿងញៀន​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៧​ខែ​មិនា​ឆ្នាំ​២០១៦ ចំណុច​ទីតាំង​ដុត​នៅ​ភូមិ​ចក សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​វត្តមាន​អញ្ជើញ​ចូលរួម​មាន​ថ្នាក់​ដឹក​កំពូលៗ​ខេត្ត​បន្ទាយមានជ័យ​លោក​អ៊ុំ​រាត្រី​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ជឺ សុខ ប្រធាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណ​រ័ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក​សាស្ត្រាចារ្យ​លោកគ្រូ​អ្នកគ្រូ​សិស្ស​និស្សិត​ជាច្រើន​នាក់ បាន​ចូលរួម​ដុត​បំផ្លាញ​គ្រឿងញៀន និង​ឧបករណ៍​ផ្សេងៗ​ទាក់ទង​នឹង​ការផលិត​គ្រឿងញៀន មាន​ទី​១ ៖ ឱសថ​ដែលមាន​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​ម៉ាក​col col co ចំនួន​៤៨​កា​តុង​ស្មើ​និង​១២.៨៦៣.០០០​គ្រាប់​។ ទី​២៖​មី​កូរេ​៣៩៨​ប្រអប់ ។ ទី​៣៖​តែ​យិន​សិន​ចំនួន​៥០​ប្រអប់ ។ ទី​៤​កាហ្វេ​ប្រអប់​ចំនួន​៥​ប្រអប់ ៕

 

20160308b (1) 20160308b (2)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!