0

​បុរស​ម្នាក់​ជា​មន្ត្រី​យោធា​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​កិន​មីន​ផ្ទុះ​គ្រោះថ្នាក់​ធ្ងន់​ដឹក​ទៅ​មន្ទីរ​ស្លាប់​តាមផ្លូវ​

​បុរស​ម្នាក់​ជា​មន្ត្រី​យោធា​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​កិន​មីន​ផ្ទុះ​គ្រោះថ្នាក់​ធ្ងន់​ដឹក​ទៅ​មន្ទីរ​ស្លាប់​តាមផ្លូវ​

ខេត្ត​បាត់ដំបង ៖ បុរស​ម្នាក់​ជា​មន្ត្រី​យោធា​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ​ខ្លួនឯង​កិន​មីនតោន​១​គ្រាប់​ផ្ទុះ​គ្រោះថ្នាក់​ធ្ងន់​ដឹក​ទៅ​មន្ទីរ​ស្លាប់​តាមផ្លូវ នៅវេលា​ម៉ោង​០២​និង​៣៥​នាទី​រសៀល ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ភូមិ​ក​ញ្ជាំង ឃុំ​ស៊ុង ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។
​បុរស​ជា​យោធា​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​ឡុង​សុជាតិ​អាយុ​៣៤​ឆ្នាំ​ជា​មន្ត្រី​យោធា​កងពល​ថ្មើរជើង​លេខ​៥២ ។​

​តាម​ប្រភព​ពត៌មាន​បានឲដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ បុរស​ម្នាក់​ជា​យោធា បាន​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី ហើយក៏​បាន​ទៅ​កិន ប៉ះ​មីនតោន បណ្តាលឲ្យ​ផ្ទុះ​លាន់​យ៉ាងខ្លាំង ធ្វើ​បុរស​យោធា​នោះ បាន​របួស​ធ្ងន់ធ្ងរ ហើយ​ក្រុម​គ្រួសារ​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​ធ្វើ​ការសង្គ្រោះ​តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត នៅតាម​ផ្លូវ​    ​ហើយ​ដឹក​សព​យក​មក​ធ្វើបុណ្យ​នៅ​ផ្ទះ​តាម​ប្រពៃណី ៕

 

 

20160304r12 (2) 20160304r12 (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!