ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៤ ខែមិនា អាវុធហត្ថខេត្តហៅឈ្មោះ ចាន់ វាសនា និងរ៉ូ មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តប៉ៃលិន និងនគរបាល៤ទៅ៥នាក់ទៀត ផឹកស្រាស្រវឹងបាញ់បោះសេរីជាង១០គ្រាប់ ផ្អើលភ្ញៀវក្នុងហាងសម្រស់ជាយក្រុង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ក្នុងហាងផឹកស៊ីមួយកន្លែងយីហោ សម្រស់ជាយក្រុង ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មកធ្វើការសាកសួរ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ក្នុងហាងផឹកស៊ីមួយកន្លែងយីហោ សម្រស់ជាយក្រុង មាននគរបាលប្រហែល១០នាក់ ដែលគេស្គាល់ថាជាប៉ូលីសនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចូលផឹកស៊ីក្នុងហាងមួយកន្លែង ដែលមានទីតាំងខាងលើកាលពីវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី១ខែមីនាឆ្នាំ២០១៦។ប្រភពព័ត៌មានបន្តថា៖មួយសន្ទុះក្រោយមកស្រាប់តែឮសូរសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងហាងនោះ ដោយឮសំឡេងស្រែកឡូរឡារនិងមានមនុស្សរត់ចេញមកខាងក្រៅហាងជាច្រើននាក់មានអ្នកខ្លះរត់ពួនក្នុងព្រៃ ហើយខ្លះទៀតមើលទៅដូចជាស្លឹកបាស់ត្រួវខ្លាច(សំដីពលរដ្ឋ) ព្រោះខ្លាចត្រួវគ្រាប់កាំភ្លើង ។ ប្រភពព័ត៌មានពីបុគ្គលិកបំរើការក្នុងផឹកស៊ី បានប្រាប់បណ្ដាញព័ត៍មានថា៖ មុនពេលកើតហេតុ មានមនុស្សមួយក្រុមជិៈរថយន្តមួយគ្រឿងចូលមកក្នុងហាងយីហោខាងលើដោយស្ថានភាពស្រវឹងស្រាប់ព្រមទាំងមានអាវុធដែលគេស្គាល់ថាជាមន្ត្រីប៉ូលីសស្នងការខេត្តប៉ៃលិនដោយចូលហូបក្នុងកញ្ចុះលេខ៩។
ប្រភពព័ត៌មានបន្តថា ៖ បន្ទាប់ពីចូលក្នុងកញ្ចុះរួច ក្រុមប៉ូលីសទាំងនោះបានហៅនារីក្នុងហាងឲ្យមកទទូលពួកគេ តែដោយមានភ្ញៀវនៅកញ្ចុះផ្សេង ហៅនារីទាំងនោះក៏ដើរទៅទទូលគេ ឃើញដូច្នោះមានប៉ូលីស៤ទៅ៥នាក់បានដើរទៅមើលកញ្ចុះដែលភ្ញៀវផ្សេងចូល ហើយក្រុមប៉ូលីសបាននិយាយទៅកាន់ភ្ញៀវទាំងនោះថា ពួកហែងមានជក់គ្រឿងញៀនអត់ ពេលនោះភ្ញៀវនិយាយថា មិនបានជក់ទេ តែត្រួវបានពួកប៉ូលីសនិយាយថា បើមិនជក់ប្រយ័ត្នអញពិនិត្យទឹកនោម ហើយភ្ញៀវនិយាយថា ពិនិត្យៗទៅបើខ្ញុំអត់ជក់ផង ។ ពេលនោះស្រាប់តែឮសូផ្ទុះអាវុធមួយគ្រាប់ នៅខាងមុខកញ្ចុះភ្ញៀវនោះ ហើយក៏ឃើញភ្ញៀវទាំងនោះរត់ចេញមកក្រៅ ។
ប្រភព័ត៌មានបន្តទៀតថា៖ បន្ទាប់ពីបាញ់មួយគ្រាប់ ក្រុមប៉ូលីសទាំងនោះ បានដើរចូលក្នុងកញ្ចុះខ្លូនវិញ រួចក៏បានបាញ់ជាច្រើនគ្រាប់ក្នុងកញ្ចុះខ្លួន ធ្វើឲ្យធ្លុះធ្លាយដំបូលកញ្ចុះ ព្រមទាំងមានគ្រាប់បៀមជាប់និងធ្នឹមកញ្ចុះផងដែរ ។
ប្រភពព័ត៌មានពីម្ចាស់ហាងឈ្មោះ ណូ ភេទស្រី បានឲ្យដឹងថា៖ មុនពេលកើតហេតុ រូបគាត់មិនបាននៅក្នុងហាងនោះទេ ព្រោះជាប់កម្មវិធីខាងក្រៅ តែក្រោយពីផ្ទុះអាវុធមួយគ្រាប់ទើបគាត់មកដល់ ហើយរូបគាត់បានស្នើសុំឲ្យពួកប៉ូលីសទាំងនោះឈប់បាញ់ តែគេ(ពួកប៉ូលីស)នៅតែបាញ់ដដែល រួចពួកគេក៏ចេញមកខាងមុនហាង ហើយបាញ់ជាច្រើនគ្រាប់ទៀត រួចបើកឡានទៅបាត់តែម្តង ។
តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានបង្ហើបឲ្យដឹងថា៖ ករណីខាងលើ ម្ចាស់ហាងមិនបានរាយការណ៏ប្រាប់សមត្ថកិច្ច ឬអាជា្ញធរឲ្យដឹងទេ ហើយការបាញ់នេះគឺ មានសំបកគ្រាប់រួសប្រហែលជាង១៣សំបក និងគ្រាប់បៀមមួយ ចំណែកកាំភ្លើងដែលបាញ់ជាកាំភ្លើងខ្លីម៉ាកឡុក និងK54 ។
នៅព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ គេសង្ឃឹមថា ខាងអាវុធហត្ថអាចកោះហៅជនប្រើអាវុធខុសច្បាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ដើម្បីកុំឲ្តមន្ត្រីប្រដាប់អាវុធដ៏ទៃទៀតយកគំរូអាក្រក់តាម ៕