0

អធិការ​ស្រុក​បរិបូណ៌​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះហៅ​ទៅ​ដុសក្អែល​

អធិការ​ស្រុក​បរិបូណ៌​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះហៅ​ទៅ​ដុសក្អែល​

កំពង់ឆ្នាំង​៖ ប្រភព​ដែល​គូរ​អោយ​ទុកចិត្តបាន លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹង​ថា​អធិការ​ស្រុក​បរិបូណ៌ លោក ជាង វណ្ណា​រិទ្ធិ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យកោះ​អញ្ចើញ​អោយ​ចូល​ខ្លួន​សាកសួរ​ ដំណើ​រឿង​ពុក រលួយ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រាជធានី​ភ្នំពេញ ។​

​ប្រភព​ខាងលើ​បាន​បន្ត​អោយដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​កោះ​អញ្ចើញ​អធិការរូប​នេះក្រោយពី​មាន​ អ្នកចេញមុខ រាយការណ៍​ភាពមិនប្រក្រតី​ជាច្រើន​ករណី ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៍បាន បញ្ជូន​មន្ត្រី​អធិការកិច្ច​របស់ខ្លួន​ចុះ​មក​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ស៊ើបអង្កេត និង​ស្រាវជ្រាវ​កាលពី​សប្តាហ៍​មុន រួចមក​ហើយ​ផង​ដែរ​។​

​សេចក្តីរាយការណ៍​បានអោយ​ដឹង​ផង​ដែរ​ថា លោក​ជាង វណ្ណា​រិទ្ធិ អធិការ​ស្រុក​បរិបូណ៌​រូប​នេះ​ជាប់​ពាក់ព័ន្ធ​ក្នុង ការបង្កើតអោយមាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង ការ​ចរាចរណ៍​គ្រឿងញៀន ថ្នូរ​ដោយ​ទទួលយក​ភាគរយ​ពី​ជនល្មើស ហើយ​កន្លងមក​នេះ​នៅក្នុង​ស្រុក​បរិ​បួណ៌ គេ​សង្កេតឃើញ​មាន​កើត​ករណី​ចោរកម្ម​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដូចជា​ ម៉ូតូ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត​ជាច្រើន​ករណី មិនតែប៉ុណ្ណោះ​អធិការ​រូបនេះ បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជាច្រើន​ករណី បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ ក្នុង​ស្រុក​បរិបូណ៌​ទាំងមូល ត្រូវបាន​លោក​អធិការ​ប្រមូល​លុយ​ស៊ីដាច់​កូនចៅ​ជាច្រើន​កន្លែង ហើយ​កន្លងមកនេះ​នៅក្នុង​ឆ្នាំ​២០១០ ដល់​២០១១ ខណៈ​ពេល​ក្រសួង​មហាផ្ទៃ​បានអនុញ្ញាត​អោយ​បន្ថែម​មន្ត្រីនគរបាល​ប៉ុស្តិ៍​ មូលដ្ឋាន គឺ​លោក អធិការ​ស្រុក​បាន​រើស​យក​អ្នក​ដែល​មាន​លុយ​រត់ការ​ក្នុង​ម្នា ក់ៗ​ចាប់ពី​១​ពាន់​៥​រយ​ដុល្លារ​ឡើងទៅ ក្នុងការ​ដោះ​បន្ទុក​សំណុំរឿង​កន្លង​ទៅ​ថ្មីៗ​ក្នុង​ឆ្នាំ​២០១៣-២០១៤ លោក​អធិការ​បាន​ក្រ​ឡៃ​ពី​ខ្មៅ​ទៅ​ស ដើម្បី​ទទួល​លាភសក្ការៈ និង​នៅ​មាន​រឿងរ៉ាវ​មិន​ប្រក្រតី​ជាច្រើន​ទៀត​រាប់មិនអស់ ដែល​ពាក់ព័ន្ធ​និង​លោក​អធិការ​ស្រុក​រូប​នេះ ទើប​មាន​ការ​រា​យក​រណ៍ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​តែម្តង ។

​ប្រភព​ពត៌មាន​ពី​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌​បាន​បង្ហើប​ អោយដឹង​ផង​ដែរ​ថា ក្រោយពី​មាន​ការ​កោះ​អញ្ចើញ ហៅ​ទៅ​សាកសួរ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួច​មក លោក​ជាង វណ្ណា​រិទ្ធិ អធិការនគរបាល​ស្រុក​រូប​នេះ បាន​ស្វះស្វែង​ដុតដៃ​ដុតជើង​អោយ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ផ្តិតមេដៃ​ គាំទ្រ​រូប លោក និង​បញ្ជាក់​ថា​លោក​ស្អាតស្អំ មិន​មាន​ពាក់ព័ន្ធ​និង​អំពើពុករលួយ​ឡើយ តែ​ទោះបី​យ៉ាងណា​ក៍ដោយ ការ​ផ្តិតមេដៃ​របស់​មន្ត្រី​ក្រោយ​ឱវាទ​គឺ​ធ្វើឡើង​ដោយ​ការ​ទើសទ័ល​ ជាទីបំផុត ព្រោះ អ្នក​ក្រោម​ឱវាទ​នៅ​កោតញញើត​អំណាច​លោក​ជាង វណ្ណា​រិទ្ធិ ហើយ​ខ្លះ​គិតថា​បើ​មិន​ផ្តិតមេដៃ តិច​លោ លោក ជាង វណ្ណា​រិទ្ធិ មិន​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់ការ​ទេនោះ ពេល​បាន​វិល​មក​វិញ​ពិតជា​ពិបាក​ខ្លួន​ហើយ បើ​មិន​បាន​ផ្តិតមេដៃ​អោយ​នោះទេ ។​

​ពាក់ព័ន្ធ​ទៅនឹង​ពត៌មាន​ខាងលើ លោក ជាង វណ្ណា​រិទ្ធិ​បាន​ប្រាប់​អ្នកយកពត៌មាន​យើង​តាមរយៈ​ទូរស័ព្ទ​នោះ​រសៀល​ថ្ងៃ​ ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៤ អោយដឹង​ថា​អង្គភាព ACU កោះ អញ្ជើញ​រឿង​ផ្ទាល់ខ្លួន​ទេ មិន​មាន​បញ្ហា​អ្វី​នោះឡើយ តាមពិត ACU កោះហៅ​តាម​លិខិត​អា​ណាមិក ដែល​ចោទប្រកាន់​មក​លើ​រូប​លោក ទើប​តម្រូវ​អោយ​មានកា​រ​ស្រាយ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ តែម្តង ។​

​លោក ជាង វណ្ណា​រិទ្ធិ​បានបញ្ជាក់​ថា លោក​មិន​ដែល​ប្រព្រឹត្តិ​អ្វី​ខុស​ដូច​ការចោទប្រកាន់​ឡើយ រីឯ​ល្បែងស៊ីសង​ឬ​គ្រឿងញៀន គឺ​មាន​តិចតួច​បំផុត​ដោយសារតែ​ពួកក្រុម ជនល្មើស​លួចលាក់ លេង​បន្តិចបន្តួច ។ ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ពិសេស​ក្នុង​ស្រុក​បរិបូណ៌ ដែល​បាន​ដឹង​រឿងនេះ កំពុង​ទន្ទឹង​រង់ចាំ​មើល​ពី​ជោគវាសនា​របស់ លោក ជាង វណ្ណា​រិទ្ធិ ថា​តើ​ទៅជា​យ៉ាងណា​?៕

 

00111

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment