ខេត្តបន្ទាយមានជ័យ ៖ លោក គោស៊ុំ សារឿត អំពាវនាឲ្យពលរដ្ឋត្រូវរូតរះនាំគ្នាទៅចុះឈ្មោះធ្វើអត្តសញ្ញាណប័ណដើម្បីបោះឆ្នោតជ្រើសរើសរដ្ឋសភានៅថ្ងៃខាងមុខក្នុងពិធីខួបលើកទី១០៥នៃទិវាអន្តរជាតិនារី៨មិនាឆ្នាំ២០១៦ក្រោមប្រធានបទវិនិយោគលើសមភាពយេនឌ័រដើម្បីអភិវឌ្ឈន៍ប្រកបដោយចីរភាពក្រោមអធិបតីភាពលោកជំទាវម៉ៅម៉ាល័យកែគឹមយ៉ាន កាលព្រឹកថ្ងៃទី៣ខែមិនាឆ្នាំ២០១៦នៅសាលប្រជុំសាលាខេត្តខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការចូលរួមលោកជំទាវម៉ៅម៉ាល័យប្រធានកិត្តិយស លោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកស្រីម៉េងគឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ មន្ត្រីរាជការសាលាខេត្តនិងនារីចូលរួមប្រហែលជិត៥០០នាក់។
លោកស្រី ម៉េង គឹមហួយ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា ថ្ងៃនេះនារីទូទាំងពិភពលោកបាននាំគ្នាចូលរួមអបអរសាទរទិវាអន្តរជាតិនារីឆ្នាំនេះប្រារព្វធ្វើឡើងក្នុងគោលបំណងជម្រុញឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកាវិនិយោគទាំងធនធានមនុស្ស និង សេដ្ឋកិច្ចសម្រាប់ការលើកកំពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជាហើយស្ត្រីជាថ្នាក់ដឹកនាំបានដើរតួយ៉ាងសំខាន់នៅក្នុងដំណើរការរៀបចំនិងជម្រុញការអនុម័តច្បាប់ស្តីពីការទប់ស្កាត់ អំពើហឹង្សាគ្រួសារ និងកិច្ចការពារជនរងគ្រោះដែលបានអនុម័តនៅឆ្នាំ២០១៥កន្លងទៅនេះ ។
ក្នុងនោះដែរ លោក គោស៊ុំ សារឿត ក៏បានមានប្រសាសន៍ដែរថា លោកបានជំរុញឲ្យនារីខិតខំប្រឹងប្រែង ដើម្បីបង្កើនការវិនិយោគទាំងធនធានមនុស្ស សេដ្ឋកិច្ចសម្រាប់ការលើកស្ទួយសមភាពយេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រីក្រសួងកិច្ចការនារីរួមជាមួយមន្ទីរកិច្ចការនារីដោយសហការយ៉ាងជិតស្និតជាមួយ ស្ថាប័នពាក់ពន្ធដូចជាសាលាខេត្ត មន្ទីរ អង្គភាពជាច្រើនទៀតដើម្បីចូលរួមរកដំណោះស្រាយនូវបញ្ហាដែលស្ត្រីជួបប្រទះក្នុងសង្គមជាតិនិងសង្គមគ្រួសារជាដើម ។
ក្នុងនោះ លោក គោស៊ុំ សារឿត ក៏បានធ្វើការក្រើនរំលឹកដល់អ្នកចូលរួមប្រជុំទាំងអស់ត្រូវនាំគ្នាចូលរួម គោរព្វច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានគ្រប់គ្នា មុននិងចេញដំណើរត្រូវពាក់មួកសុវត្ថិភាពឲ្យបានជាប្រចាំ ត្រូវជាសវាងឲ្យឆ្ងាយនូវល្បែងពាលាគ្រប់ប្រភេទនៅតាមមូលដ្ឋាន នៅតាមភូមិ ឃុំ សង្កាត់ប្រជាពលរដ្ឋទាំងអស់មិនត្រូវបូមទឹកចាប់ត្រីពី ស្រះ បឹង បួរ ប្រឡាយ និងស្ទឹងជាដើមព្រោះបើតាមការទស្សទាយរបស់ក្រសួងឧតុនិយមបានទាយទុកថាឆ្នាំនេះរាំងជិត៥ខែគ្មានភ្លៀងកក់ខែឡើយវាអាចធ្វើឲ្យនៅតាមភូមិភូមិឃុំ គ្មានទឹកប្រើប្រាស់ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរូតរះនាំគ្នាទៅចុះឈ្មោះធ្វើអត្តសញ្ញាណប័ណឲ្យបានគ្រប់ៗគ្នាព្រោះអត្តសញ្ញាណប័ណនេះវាមានសារៈសំខាន់ណាស់សំរាប់មនុស្សម្នាក់អាចយកទៅបោះឆ្នោតជ្រើសរើសរដ្ឋសភានៅថ្ងៃខាងមុខនេះ៕