ខេត្តឧត្តរមានជ័យ៖ រថយន្តអង្គភាពស៊ីម៉ាកធ្លាក់ប្រឡាយក្រឡាប់បណ្តាល់ឲ្យ របួសធ្ងន់ស្រាលចំនួន១៨នាក និងស្លាប់ម្នាក់ ម៉ោង២រសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅកំណាត់PR១៧៤ ស្ថិតនៅចំណុចភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោក អ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថាគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តដឹកបុគ្គលិកអង្គភាពស៊ីម៉ាក់ ដែលជាករណីកើតឡើងដោយរថយន្តក្រឡាប់ខ្លួនឯង ដែលជាប្រភេទរថយន្តម៉ាកកូរ៉េ ពណ៌ទ្រុងសរ ពាក់ស្លាកលេខរដ្ឋ ៣៦ ៣-០០៧៧ របស់អង្គភាពស៊ីម៉ាក់ ហើយក៏បានបណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុឈ្មោះ សូន ឆូត ភេទ ប្រុស អាយុ ៤០ឆ្នាំជាបុគ្គិលបម្រើការងារនៅក្នុងអង្គភាព បោសំអាតមីន (ហៅកាត់ថា ស៊ីម៉ាក់) ហើយចំណែក ឯអ្នកធ្វើដំណើរជាមួយចំនួន ១៨នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ដោយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។ ហើយក្នុងនោះក៏មានស្ត្រីឈ្មោះ ឈួន សុផល អាយុ ៣០ឆ្នាំ ត្រូវរថយន្តក្រឡាប់សង្កត់ដាច់ដៃឆ្វេង ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តខាងលើបើកបរ ក្នុងទិសដៅលិច ទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ដែលស្ថិតនៅក្នុងភូមិអូររំដួល ឃុំព្រះប្រឡាយ រថយន្តក៏ ក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យធ្លាក់ផ្លូវតែម្តងទៅ ធ្វើឱ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល១៨នាក់ ។ សមត្ថកិច្ចនិងប្រជាពលរដ្ឋបានជួយនាំជនរងគ្រោះទៅមន្ទីរពេទ្យ ៕