0

​ក្មេវស្ទា​វស្រី​២​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​ដណ្តើម​ប្រុស​នគរបាល​ចាប់​យក​មក​អប់រំ​រួច​អោយ​ត្រឡប់ទៅផ្ទះ​វិញ​

​ក្មេវស្ទា​វស្រី​២​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​ដណ្តើម​ប្រុស​នគរបាល​ចាប់​យក​មក​អប់រំ​រួច​អោយ​ត្រឡប់ទៅផ្ទះ​វិញ​

ខេត្ត​បន្ទាយមានជ័យ ៖ ក្មេវស្ទា​វស្រី​២​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់​ជិះ​ម៉ូតូ​ដេញ​វាយ​ដណ្តើម​ប្រុស​ស្នេហ៍​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​នៅ​ម្តុំ​រង្វង់​មូល​ស្រី​គ្រប់​ត្រូវ​កម្លាំង​នគរបាល​ចាប់​យក​មក​អប់រំ​នៅវេលា​ម៉ោង​៦​ជិត​យប់​ថ្ងៃ​ទី​២​ខែ​កុម្ភៈ​ឆ្នាំ​២១៦​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥​ត្រង់​ម្តុំ​រង្វង់​មូល​ស្រី​គ្រប់​លក្ខណ៍ ក្នុងភូមិ​៣​សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ នៅ​ថ្ងៃ​ទី​០៣​ខែ​កុម្ភៈ​ឆ្នាំ​២១៦​នគរបាល​បាន​ឲ្យ​អាណាព្យបាល​មក​ធានា​យក​កូន​ត្រឡប់ទៅផ្ទះ​វិញ​

​លោក​សុក​ថៃ​នាយ​នគរបាល​ប៉ុស្តិ៍​ព្រះ​ពន្លា​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​មាន​ក្មេងស្រី​២​ក្រុម​១​មាន​គ្នា​២​នាក់​ហើយ​មួយ​ក្រុម​ទៀត​មាន​គ្នា​ដល់​ទៅ​៣​នាក់​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​បង្ក​ឡើង​ដោយ​ឈ្មោះ​ម៉ា​រ៉ា​ស្រី​អាយុ​១៦​មាន​ទីលំនៅ​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ និង​បក្សពួក​មិន​ស្គាល់​ឈ្មោះ​ម្នាក់​ទៀត​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​៣​គ្រឿង​ដេញ​វា យ​គ្នា​យ៉ាង​សាហាវ​ទៅលើ​ឈ្មោះ​លុច​ស្រីណេ ស្រី​អាយុ​១៧​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​រិ​រីសោភ័​ណ ខេត្ត​បន្ទាយ​ជ័យ ដេញ​វាយ​គ្នា​ចាប់ពី​ផ្សារ​រាត្រី​រហូតមក​ដល់​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​យ៉ាង សាហាវ​ភាគី​ខ្លះ​មាន​ស្បែកជើង​កាន់​នៅ​ដៃ​ដេញ​វាយ​ទៅលើ​គូភាគី​មួយទៀត​បណ្តាល​ឲ្យ​អ្នកខ្លះ​រងរបួស​ធ្ងន់ធ្ង​រ​។​

​ក្រោយពី​ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា​រួច​មក​នគរបាល​ប្រចាំការ​នៅ​គោលដៅ​ទីនោះ​បាន​ធ្វើ​ការឃាត់ខ្លួន​រួច​បញ្ជូន​ទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សា​សួ​។​នៅមុខ​នគរបាល​ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ឈ្លោះ​គ្នា​នេះ​គឺជា​រឿង​គំនុំ​សេ្ន​ហា​ត្រីកោន​ទើប​ឈាន​ដល់​ការ​វាយតប់​គ្នា​យ៉ាង​សាហាវ​ដូច្នេះ​។​

​លោក សុក ថៃ បាន​បញ្ជាក់ទៀតថា ក្រោយពី​ធ្វើ​កំណត់ហេតុ​រួច លុះ​ព្រឺ​ក​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៦​នេះ លោក សុក ថៃ បាន​អញ្ជើញ​ម្តាយ​ឪពុក​ក្មេងស្រី​ទំនើង​ទាំង​២​ក្រុម​ឲ្យមក​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ចប់រឿង​កុំឲ្យ​ឈ្លោះ​គ្នា​បន្ត​ទៀត ៕

 

20160303d (1) 20160303d (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!