ខេត្តបាត់ដំបង ៖ គោយន្តកន្ត្រៃ១គ្រឿងដឹកមនុស្សចំនួន២៥នាក់មកពីបញ្ចុះខណ្ឌសីមា នៅវត្តគីរីរម្យសន្តិភាព ហៅវត្តអូរចោទ ស្តិតក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក បើកលឿនចុះចំណោទភ្នំព្រឹកបានធ្លាក់ប្រឡាយបង្ហូរទឹកក្រឡាប់នៅជញ្ជាំងភ្នំព្រឹកបណ្តាលឲ្យមនុស្សចាស់ក្មេងរបួសធ្ងន់ស្រាល៩នាក់ កាលវេលាម៉ោង១និង២៥នាទី ថ្ងៃទី២ខែមិនា.ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ-ឃុំ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោកសុងសុភ័ក្ត្រអធិការនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថាមនុស្សចំនួន៩នាក់មាន ស្រី៥នាក់ក្នុងនោះ របួសធ្ងន់៣នាក់ ស្រី១នាក់
1. ឈ្មោះ រុំ រ៉ែម ភេទប្រុសអាយុ១៩ឆ្នាំ (របួសធ្ងន់)
2. លី ពែក ភេទប្រុស អាយុ៧៤ឆ្នាំ (របួសធ្ងន់)
3. ឈ្មោះ គា អេង ភេទស្រី អាយុ៧៧ឆ្នាំ (របួសធ្ងន់)
4. ឈ្មោះ ម៉ី មួន ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើកបរ (របួសស្រាល)
5. ឈ្មោះ ឡុក សុខ ភេទស្រី អាយុ៦៩ឆ្នាំ (របួសស្រាល)
6. ឈ្មោះ គា អាង ភេទស្រី អាយុ៧៦ឆ្នាំ (របួសស្រាល)
7. ឈ្មោះ វ៉ៃ វឿន ភេទស្រី អាយុ៥៨ឆ្នាំ (របួសស្រាល)
8. ឈ្មោះ តក់ ធូ ភេទស្រី អាយុ៤៩ (របួសស្រាល)
9. ឈ្មោះ ស្វាត ម៉ី ភេទប្រុស អាយុ៨០ឆ្នាំ (របួសស្រាល) ជនរងគ្រោះទាំងអស់ រស់នៅភូមិតាហែន ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
មូលហេតុៈ តាកុងគោយន្តកន្ត្រៃអាចនឹងដោះចង្កឹះលេខអស់ ពេលគោយន្ត ចុះចំណោទទៅមុខមានល្បឿនលឿន ក៏កាច់មកកៀនធ្លាក់ប្រឡាយបង្ហូរទឹកតែម្តង។
ពេលកើតហេតុភ្លាម សមត្ថកិច្ចយើងហៅរថយន្តសគ្រោះមណ្ឌលសុខភាពពេជ្រចិន្តាបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូនដើម្បីធ្វើការសង្គ្រោះបន្ទាន់ ៕