0

​បុរស​ម្ចាស់​ចំការ​រាយ​ខ្សែលួស​ប្រើ​ចរន្តអគ្គិសនី​ឆក់​បុរស​ឆក់​ត្រី​ស្លាប់​ត្រូវ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​បញ្ចូន​សំណុំរឿង​តុលាការ​

​បុរស​ម្ចាស់​ចំការ​រាយ​ខ្សែលួស​ប្រើ​ចរន្តអគ្គិសនី​ឆក់​បុរស​ឆក់​ត្រី​ស្លាប់​ត្រូវ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​បញ្ចូន​សំណុំរឿង​តុលាការ​

ខេត្ត​កណ្តាល ៖ បុរស​ឈ្មោះ​ឌី​ដឹប​ម្ចាស់​ចំការ​រាយ​ខ្សែលួស​ប្រើ​ចរន្តអគ្គិសនី ឆក់​បុរស​ឆក់​ត្រី​ស្លាប់​ត្រូវ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​បញ្ចូន​សំណុំរឿង​តុលាការ រសៀល​ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០១៦ ចាត់ការ​តាម​និតិ​វិធី ។​

​គួរ​រំលឹក​ផងដែរ ៖ បុរស​ម្នាក់​ដើរ​ទៅ​ឆក់​ត្រី​(​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​) ឆ្លងកាត់​ដីចំការ​អ្នក​ភូមិ​ត្រូវ​ជាប់អន្ទាក់​អគ្គិសនី​ចាប់​សត្វ​កណ្តុរ ឆក់​ស្លាប់    នៅ​ម៉ោង​៣.៣០​នាទី​ទៀបភ្លឺ​ឈាន ចូល​ថ្ងៃ​ទី​០១ ខែ​មិនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ដី​ចំការ​ក្នុងភូមិ​ដី​ឥ​ដ្ធ​កោះ​ផុស ២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​បើ​តាម​លោក ប៉ា សំ​អិត អធិការនគរបាល​ស្រុក​បាន​អោយដឹងថា បុរស​រងគ្រោះ​មាន​ឈ្មោះ ហ៊ិ​ន វិចិត្រ អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ស្លាប់​) និង​ម្ចាស់​ដី​ចំការ មាន ឈ្មោះ ឌី ដឹប ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​លោក​អធិការ​ស្រុក​បន្តថា នៅ​មុនពេល​កើតហេតុ​ឈ្មោះ ឌី ដឹប បាន​រាយ​ខ្សែលួស ភ្ចាប់​និង​ក្បាល​អាគុយ​ចាប់ជាប់ និង​អាំង​វ​ទ័រដាក់​ជុំវិញ​ដីចំការ (​ដាំ​បន្លែ​) មិន​អោយ​សត្វ​កណ្តុរ​វា​ស៊ី​ដំណាំ ស្រាប់តែ​ជន​រងគ្រោះ​ទៅ​ឆក់​ត្រីក៍​ដើរ​ទាក់​ខ្សែលួស​បណ្តាល​ឆក់​ស្លាប់ ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែ​ម្តង ។​

​លោក​អធិការ​ស្រុក​បាន​បន្តទៀតថា ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បច្ចេក​ទេស​ស្រុក​បាន​ចុះ​ទៅ​ធ្វើការ ត្រួតពិនិត្យ​ឃើញថា ជនរងគ្រោះ​ពិតជា​ឆក់​ស្លាប់​មែន ហើយ​បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម្ចាស់​អន្ទាក់​មិនទាន់បាន​ឃាត់ខ្លួន​តាម​ផ្លូវ​ច្បាប់​ទេ​ដោយ​ឲ្យ ពួកគាត់​ដោះស្រាយ​ក្រៅ​ផ្លូវច្បាប់ ។​

​លោក​អធិការ​ស្រុក​បានឲ្យ​ដឹង​រសៀល​ថ្ងៃ​ទី​២​កុម្ភៈ​ឆ្នាំ​២០១៦​ថា​ចំពោះ​ករណី​ខាងលើ​នេះ​វា​ជាប់​ប្តឹង​ព្រះ​អាជ្ញា​របស់​តុលាការ ៕

 

20160301r3 (2) 20160301r3 (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!