0

​បុរស​សង្ស័យ​ម្នាក់​និង​ថ្នាំញឿង​យ៉ាម៉ា​៩​គ្រាប់​ត្រូវបាន​អាវុធហត្ថ​បញ្ជូនទៅ​តុលាការ

​បុរស​សង្ស័យ​ម្នាក់​និង​ថ្នាំញឿង​យ៉ាម៉ា​៩​គ្រាប់​ត្រូវបាន​អាវុធហត្ថ​បញ្ជូនទៅ​តុលាការ

ខេត្ត​បន្ទាយមានជ័យ ៖ បុរស​សង្ស័យ​ម្នាក់​និង​ថ្នាំញឿង​យ៉ាម៉ា​៩​គ្រាប់​ត្រូវបាន​អាវុធហត្ថ​ការឃាត់ខ្លួន ពេល​កំពុង​ចែកចាយ​តាមផ្លូវ​កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២​ខែ​មិនា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ស្ពាន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ហើយ​បញ្ជូន​ទៅ​តុលាការ​។​

​លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាកា​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​គ្រឿងញៀន​និង​អ​និតិ​ជន​បាន​និយាយថា​បុរស​សង្ស័យ​មាន​ឈ្មោះ​មាន​រើ​ន​អាយុ​៥២​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ស្ពាន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​លោក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា មុនពេល​កើតហេតុ​ដោយ​បាន​ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា​មាន​គេ​កំពុង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​កើតហេតុ​នោះ​លោក​ស​ប៊ុន​សឿង​បាន​ដឹកនាំ​កំលាំង​អាវុធហត្ថ​មួយក្រុម​ចុះ​ដល់​ចំណុចកើតហេតុ​ចុះ​ប្រតិបត្តិ​ការណ៍​ចុះបង្ក្រាប​ករណី​ជួញដូរ​គឿង​ញៀន​នេះ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១​នាក់​នៅ​កន្លែងកើតហេតុ​និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​៩​គ្រាប់កាំភ្លើង​ច្នៃ​១​ដើម​ដប​សំរាប់​ជក់​១​ទូរស័ព្ទ​១​គ្រឿង​ជនសង្ស័យ​ត្រូវ​កំលាំង​អាវុធហត្ថ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួ​បន្ត​។​

​លោក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា បើតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​នោះ​បាន​ឆើ្លយ​សារភាព​នៅ​មុខអាវុធ​ហត្ថ​ថា​ខ្លួន​ពិតជា​បាន​ទិញ​គ្រឿងញៀន​នេះ​យក​មក​លាក់ទុក​ជក់​និង​ធ្វើការ​ចែកចាយ​លក់​បន្ត​ពិត​ម៉ែន​តែ​នៅ​ថ្ងៃនេះ​ចៃដន​អាក្រក់​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ព័ទ​ចាប់ខ្លួន​បាន​តែ​ម្តង​។​លោក​ស​ប៊ុន​សឿង​បាន​បញ្ជាក់ទៀតថា​ដោយ​បាន​ចំលើយ​សារភាព​ពី​ជនសង្ស័យ​និង​មាន​ផ​ស្តុ​ភាង​ទៀត​នោះ​ជនសង្ស័យ​ត្រូវបាន​អាវុធហត្ថ​ខេត្ត​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាកា​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ៕

 

20160303b (1) 20160303b (2)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!