បន្ទាយមានជ័យ៖ បន្ទាប់់ពីក្រុមលីកាស៊ិតថៃចាប់ទំនិញរំលោភកម្មសិទ្ធបញ្ញានៅផ្សាររ៉ុងគ្លឿ តូបអាជីករខ្មែរ-ថៃប្រហែល១០០០០តូបបង្ខំ ចិត្តបិតទាំងស្រុង អាជីករអំពាវនាវឱ្យ អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំខ្មែរ-ថៃជួយអន្តរាគមន៍ផង នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ នៅផ្សាររោងក្លឿរ ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។
អាជីវករបាននាំគ្នាត្អូញត្អែរថាក្នុងអំឡុងរយៈពេលនេះ ក្រុមអាជ្ញាធរមានសមត្ថកិច្ចថៃ ដែលឈរជើងនៅក្នុងតំបន់ស្រុកអារញ្ញប្រាថេត បានធ្វើការរឹតបន្តឹង ចុះចាប់មុខទំនិញផ្សេងៗជាច្រើនប្រភេទ ដូចជា ខោអាវ កាបូបស្ពាយ ដែលក្រុមអាជីវករខ្មែរ បានដាក់តាំងលក់នៅតាមតូបជួល នៅក្នុងផ្សាររោងក្លឿរ ក្នុងទឹកដីថៃ យកទាំងបំពានច្បាប់ហាក់បីដូចជាក្រុមចោរប្លន់ និងចាប់ជំរិតយ៉ាងអញ្ចឹង ។
ជាក់ស្តែងនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ នេះតូបអាជីករខ្មែរ ថៃប្រមាណជា១០០០តូបបង្ខំបិតបណ្តោះអាសន្ន ព្រោះបានទទួលព័ត៌មានថា ក្រុមលីកាស៊ិតចុះចាប់ទំនិញរំលោភកម្មសិទ្ធបញ្ញា ដូច្នេះហើយពួកគាត់សំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា គឺ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី មេត្តាចាត់អោយមន្ត្រីជំនាញមកសម្របសម្រួលដល់ពួកគាត់ មិនដូច្នោះ ទាំងទំនិញ ទាំងលុយ បាត់បង់ដោយឯង ជាមិនខាន់នោះទេ ព្រោះថ្លៃជួលតួបមួយកន្លែងៗ ថ្លៃណាស់ ៕