បន្ទាយមានជ័យ ៖ បុរសសង្ស័យម្នាក់ អាវុធហត្ថខេត្តបន្ទាយមានជ័យ និងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទហឹង្សា ដោយសហព័ទ្ធ និង បទគំរាមសម្លាប់ នៅវេលាម៉ោង៣រសៀល ថ្ងៃទី០១ ខែមិនា ២០១៦នេះ នៅចណុចភូមិ ឃុំអូប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្តបានឲ្យដឹងនៅល្ងាចថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ នេះថា ក្រោយពីមានការសហការគ្នារវាងអាវុធហត្ថខេត្តបន្ទាយមានជ័យ និងអាវុធហត្ថខេត្តសៀមរាប ដោយតាមស្រាវជ្រាវជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ឃុំខ្លួន លេខ៧៥ ដកឧ ២០១៥ ចុះថ្ងៃទី ១៧ វិច្ឆិកា ២០១៥ របស់ប្រធានក្រុមប្រឹក្សាជំនុំជំរះ លោក ឃុន លាងម៉េង នៃសាលាឧទ្ធណ៍ ពីបទ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និង បទគំរាមកំហែងថានឹងសម្លាប់ ។
លុះនៅវេលាម៉ោង៣រសៀល ថ្ងៃទី០១ ខែមិនា ២០១៦នេះ នៅចណុចភូមិ ឃុំអូប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ថោង សុខៃ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិវាល សង្កាត់ស្រះចក ក្រុងខេត្តសៀមរាប ។
ក្រោយពីអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបានហើយ បានប្រគល់ទៅកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ចាត់ការតាមផ្លូវច្បាប់ ៕