ខេត្តរតនគិរី ៖ នគរបាលអន្តប្រវេសន៍បញ្ជូនស្រីវ័យក្មេង ជនជាតិវៀតណាម៥នាក់មករកស៊ីបំរើសេវាផ្លូវភេទក្នុងហាងកាហ្វេទឹកដីកម្ពុជាខុសច្បាប់ ទៅប្រទេសវៀតណាមវិញ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។
បើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីប្រាប់ឲ្យដឹងថាស្រីវ័យក្មេងជនជាតិវៀតណាមទាំង៥ខាងលើនេះមកបំរើសេវាផ្លូវភេទក្នុងហាងកាហ្វេនៅទីរួមស្រុកអូរយ៉ាដាវស្នាក់នៅគ្មានវីសារនិងប័ណ្ណសំគាល់ការងារច្បាស់លាស់ហើយប្រកបមុខរបរសេវាផ្លូវភេទផងដែរ ទើបនគរបាលអន្តោប្រវេសន៍បញ្ជូនទៅប្រទេសវៀតណាមវិញ។
រីឯម្ចាស់ហាងកាហ្វេជនជាតិវៀតណាមឈ្មោះ ង្វៀន ធីថាញ់ម៉ាយមានលិខិតអនុញ្ញាតប្រកអាជីវកម្មសេវាកម្ម ពាណិជ្ជកម្ម ចុះហត្ថលេខាដោយលោកភួ ធាឡុំ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីកាលពិថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ។
ក្រៅពីហាងកាហ្វេបង្កប់សេវាផ្លូវភេទមានម្ចាស់ហាងឈ្មោះង្វៀន ធីថាញ់ម៉ាយនេះ នៅទីរួមស្រុកអូរយ៉ាដាវគេសង្កេតឃើញមានហាងកាហ្វេបង្កប់សេវាផ្លូវភេទ៤ទៅ៥កន្លែងផ្សេងទៀត ដែលមានស្ត្រីជនជាតិវៀតណាមក្មេងៗកំពុងបំរើសេវាផ្លូវភេទ ប៉ុន្តែមិនទាន់បង្ក្រាប់។
ដោយឡែក នៅទីរួមស្រុកបរកវែវ២ទៅ៣កន្លែង និងនៅទីរួមស្រុកកូនមុំ១កន្លែងផងដែរ គឺជួលផ្ទះលោក ភោគ បូរិទ្ធ អធិការស្រុកកូនមុំធ្វើខ្នងបង្អែក ហាងកាហ្វេខាងលើនេះលក់កាហ្វេបង្កប់សេវាផ្លូវភេទគ្រប់ៗហាងតែម្តង ។ នេះហើយជាមុខរបររបស់ជនជាតិវៀតណាម ដែលប្រកបរមុខរបរអាជីវកម្មយកឡេះលក់កាហ្វេតែប៉ុណ្ណោះ តែធាតុពិតបំរើផ្លូវភេទច្រើនជាង ។
សកម្មភាពបើកហាងកាហ្វេបង្កប់សេវាផ្លូវនៅខេត្តរតនគិរីនេះ ដែលប្រជាពលរដ្ឋសំណូមពរ អោយសមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធថ្នាក់លើមេត្តាចុះបង្ក្រាប ព្រោះវាប៉ះពាល់ដល់វប្បធម៌ប្រពៃណីនិងសេចក្តីថ្លៃថ្លូររបស់ស្ត្រីខ្មែរនិងអាចឆ្លងរោគផ្សេងៗទៀត ៕