ខេត្តបាត់ដំបង ៖ បុរសម្នាក់និងថ្នាំញៀនម៉ាទឹកកក ២១ ថង់ ស្មើទម្ងន់១៤៦,២៥ក្រាម និងសម្ភារៈប្រើប្រាស់ ត្រូវអាវុធហត្ថខេត្តកសាងសំណុំរឿងពីបទជួញដូរចែកចាយថ្នាំញៀនខុសច្បាប់បញ្ជូនទៅតុលាការនារសៀលថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ ចាត់ការតាមនិតិវិធី ។
ហេតុការណ៍បង្ក្រាបធ្វើតាមវិធានការញុះញង់កាលម៉ង១៦និង៣០នាទីរសៀលថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១៦នៅផ្ទះសំណាក់១កន្លែងត្រង់ចំណុចភូមិជ្រៃកោងសង្កាត់ស្លាកែតក្រុងបាត់ដំបង។
លោក សរ សេដ្ឋា នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ លឹម រដ្ឋា អាយុ២២ឆ្នាំ មានទីលំនៅភូមិតាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធី៍សាត់់ ។ វត្ថុតាងដែលដកហូតបានមានថ្នាំញៀន ប្រភេទម្ស៉ៅក្រាមសថ្លា ចំនួន២១ថង់ស្មើទម្ងន់់១៤៦,២៥ក្រាម ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន ១ ទូរស័ព្ទដៃ២គ្រឿង ថង់ប្លាស្ទិក វេចខ្ចប់់មួយចំនួន សំបកដបទឺកបរិសុទ្ធ សំរាប់តជក់ថ្នាំញៀនចំនួន១ ។
ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនធ្លាប់ចែកចាយថ្នាំញៀននៅខេត្តពលធិ៍សាត់ ជាង១ឆ្នាំមកហើយ ដោយការលក់ក្នុង ៤ ទៅ ៥ ថ្ងៃអស់ថ្នាំញៀន១ខាំ ចំណេញប្រាក់ពី២០០ដុល្លាទៅ១០០០ដុល្លា ហើយប្រើប្រាស់ថ្នាំញៀនខ្លួនឯងផង ៕