ខេត្តបាត់ដំបង ៖ ឈ្មោះ ទាវ កុសល់ បាញ់បោះសេរីត្រូវខាងភូមិភាគទី៥ ចាប់យកដាក់ទណ្ឌកម្មតាមវិន័យកងទ័ព ហើយមិនមានការលាក់បាំង ដូចពណ៌មានមួយចំនួនផ្សព្វផ្សាយទេតាមការឲ្យដឹងពីលោក យ៉ម មឿន មេបញ្ជារការវិរ:៥០៦កាលរសៀលថ្ងៃទី១ខែមិនាឆ្នាំ២០១៦។
គួរបញ្ជាក់ថាកាល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីបាញ់បោះសេរី នៅប៉ុស្តិកូនភ្នំធ្វើឲ្យពលរដ្ឋមានការភ្ជាក់ផ្អើលទាំងព្រលឹងចុងសក់,!
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ មានជនម្នាក់ដែលបានស្គាល់ថា ជាបងប្រុសរបស់មន្ត្រីទាហ៊ានម្នាក់ក្នុងអង្គភាព វិរៈ ៥០៦ស៊ុបខេត្តបាត់ដំបង និងបានមកស្នាក់នៅជាមួយប្អូនក្នុងចំណុចឈរជើងប៉ុស្តិកូនភ្នំស្ថិតក្នុងភូមិ កូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
មូលហេតុនៅថ្ងៃកើតហេតុជនបង្កបានលួចគាស់ទ្វារឃ្លាំងផ្ទុកអាវុធរបស់ទាហ៊ានប៉ុស្តកូនភ្នំ៥០៦ ។ ជនបង្កមានឈ្មោះ ទាវ កុសល់ ភេទ ប្រុស អាយុ ៤១ឆ្នាំ រស់នៅ ភូមិ កូនភ្នំចំណុចកើតហេតុខាងលើ និងបានយកអាវុធ ធន់(AK)បត់សេរីថ្មី០១ដើម បង់ចំនួន០២ និងបានបាញ់រះបណ្តាលឲ្យមានការភ្ញាក់ផ្អើល ត្រូវពាងទឹករបស់ពលរដ្ឋបណ្តាលឲ្យបែក ។ ជនបង្ក ក្រោយពីបាញ់រះមិនអស់ចិត្តក៏ដើរសំដៅទៅរក ប៉ុស្តិ៍នគបាលការពារព្រំដែនគោកលេខ៨១៧ ដែលមានលោកអនុសេនីយ៍ឯក ជួន សីជា មេប៉ស្តិ៍កូនភ្នំ ។
ជនបង្ករឈ្មោះ ទាវ កុសល់ បានបាញ់បន្តទៀត ក្នុងបរិវេណ៍ប៉ុស្តកូនភ្នំ អស់ចំនួន២២គ្រាប់ ត្រូវប៉ុស្តិចំនួន០៤គ្រាប់ (ត្រូវដំបូល០៣កន្លែង) ត្រូវជញ្ញាំង០១គ្រាប់ធ្វើឲ្យធ្លុះកញ្ចក់ធ្លាយទៅជញ្ញាំងផ្ទះបាយខាងក្រោយ បើយើងលើកយកនៅភូមិឃុំសុវត្ថិភាព ក្នុងករណីបាញ់បោះខាងលើនេះ ដូចជាមិនមានការទទួលខុសត្រូវនោះទេ ។ បើតាមប្រភព ព័តិមានថាជនបង្ករឈ្មោះ ទាវ កុសល់ គឺជាទាហ៊ានម្នាក់ក្នុងអង្គភាពវិរ:៥០៦។
លោក យ៉ម មឿន បានឲ្យដឹងថា ជនបង្កត្រូវកម្លាំងភូមិភាគទី៥ចុះមកចាប់នៅថ្ងៃទី២៦ខែកុម្ភ:យកទៅផ្តន្ទាទោសនិងដាក់វិន័យ ទណ្ឌកម្ម តាមច្បាប់យោធាដើម្បីជាគំរូដល់កងទ័ពគ្រប់រូប ៕