ខេត្តបន្ទាយមានជ័យ ៖ សាលាខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីលផប៉ះពាល់ដីចំណីផ្លូវសារធារណៈជាមួយប្រធានមន្ទីរនិងមន្ត្រីរាជការនៅក្នុងខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៩ខែកុម្ភះឆ្នាំ២០១៦នៅសាលប្រជុំ។
ពិធីនេះ មានការចូលរួម ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ប្រធានមន្ទីអង្គភាព ស្រុក ឃុំ សង្កាត់ ភូមិបានចូលរួមជាង៤០០នាក់ផងដែរ។
ឯកឧត្តម គោស៊ុំ សារឿត បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនោះថា ថ្ងៃនេះនៅសាលប្រជុំសាលាខេត្តបានបើកកិច្ចប្រជុំនេះ គឺមានធ្វើការផ្សព្វផ្សាយស្តីពីច្បាប់អំពីផលប៉ះពាល់ដល់ចំណីផ្លូវដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យឲ្យបានជ្រាបនិងមានគោលបំណងចង់ឲ្យខេត្តបន្ទាយមានជ័យមានផាសុខភាព សុវត្តិភាពសាធារណះ និងសុវត្តិភាពចរាចរណ៍ ថែរក្សាផ្លូវសាធារណះសំរាប់អ្នកប្រើប្រាស់ និងការពារប្រជាពលរដ្ឋរំលោភបំពានលើចំណីផ្លូវដើម្បីប្រើប្រាស់ជាលក្ខណះឯកជន លើកកំពស់សោភ័ណ្ទភាពទីក្រុងនិងទីប្រជុំជន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងសំរួលដល់អ្នកថ្មើរជើងជាដើម ។
ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម សួន រចនា ក៏បានមានប្រសាសន៍ដែរថា ការផ្សព្វផ្សាយច្បាប់អំពីផលប៉ះពាល់ដីចំណីផ្លូវនោះ គេដំដៅការយកចិញ្ចើមផ្លូវយកមកប្រើប្រាស់ធ្វើជាកម្មសិទ្ធចតរថយន្តនិងយានជំនិះតាមដងផ្លូវ ចិញ្ចើមផ្លូវមិនត្រឹមត្រូវ ជីកកប់ខូងនៅតាមផ្លូវជាតិ បង្កឲ្យប៉ះពាល់ផ្លូវថ្នល់ទ្រូងផ្លូវ ជាយឬចិញ្ចើមផ្លូវចំណីផ្លូវ និងតំឡើងផ្ទាំងផ្សាយពាណិជ្ជកម្មត្រូវមានការអនុញ្ញាត្តិជាលាលក្ខណ៍អក្សរពីសមត្ថកិច្ចឲ្យបានដាច់ខាត ។
ឯកឧត្តម សួន រចនា បានបញ្ជាក់ទៀតថា ជនណាដែលបានប្រព្រឹត្តខុសច្បាប់ផលប៉ះពាល់ដីចំណីផ្លូវ ត្រូវផ្តន្ទាទោសជនណាសាងសង់ផ្ទះថ្មរឹងមាំខុសច្បាប់ត្រូវវាយកំទេចចោល និងធ្វើការផាកវិន័យ២លានរៀល និងដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ហាមធ្វើអាជីវកម្មលក់ដូរគ្រប់ប្រភេទលើចិញ្ចើមផ្លូវដូចជា ភោជនីយដ្ឋាន យាន្តដ្ឋាន ការចតរថយន្ត ដាក់លក់ទចក្រយានយន្តលក់សង្ហារឹមជាដើម ហាមសាងសង់សំណង់រំលោភលើចិញ្ចើមថ្នល់សាធារណៈ និងត្រូវផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕