0

កម្លាំង​អាវុធហត្ថ​ស្រុក​មង្គល​បូរី​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដើរ​ចរាចរណ៍​ក្រដាស់ប្រាក់​ដុល្លា​ក្លែងក្លាយ​

កម្លាំង​អាវុធហត្ថ​ស្រុក​មង្គល​បូរី​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដើរ​ចរាចរណ៍​ក្រដាស់ប្រាក់​ដុល្លា​ក្លែងក្លាយ​

ខេត្ត​បន្ទាយមានជ័យ ៖  កម្លាំង​អាវុធហត្ថ​ស្រុក​មង្គល​បូរី​ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់ ដើរ​ចរាចរណ៍​ក្រដាស់ប្រាក់​ដុល្លា​ក្លែងក្លាយ នៅវេលា​ម៉ោង​៥​ថ្ងៃទី​២៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ នៅ​ចំណុច​កន្លែង​លក់​ទូរស័ព្ទ​យីហោ យី​លាភ នៅ​ភូមិ ឃុំ ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​យោងតាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ហាង​ឈ្មោះ​យី​លាភ​ភេទ​ស្រី​អាយុ​៤២​ឆ្នាំ​បាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ ហុក ដូក នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ បាន​មក​ទិញ​ស៊ីម​ទូរស័ព្ទ​នៅ​ផ្ទះ​ខ្លួន ឲ្យ​ក្រដាស់ប្រាក់​២០​ដុល្លា រួច​ចេញទៅ​បាត់ ពេល​នោះ​ម្ចាស់ផ្ទះ ទើប​ដឹងថា ក្រដាស់ប្រាក់​នោះ ក្លែងក្លាយ​ទើប​ទៅ​ដាក់​ពាក្យបណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​តែម្តង​។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ហើយ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​មក​ទិញ​ស៊ីម​កាត​ម្តងទៀត ពេល​នោះ​ម្ចាស់ផ្ទះ​បាន រាយការណ៍​ទៅ​អាវុធហត្ថ​ក្រោយពី​បានទទួល​ព័ត៌មាន ហើយ​កងកំលាំង​អាវុធហត្ថ​ស្រុក​មួយ​ក្រុម ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​មង្គល​បូរី បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ហើយ​ឈាន​ទៅដល់​ឃាត់​បក្សពួក​២​នាក់​បន្ថែមទៀត​រួច​បញ្ជូន​មក​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​។​

​លោក​វរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៍​បាន​ឲ្យដឹងថា​ជនសង្ស័យ​៣​នាក់​មាន​ឈ្មោះ​១/​ហុក ដូក ភេទ ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ជាងសំណង់ ទីលំនៅ​ភូមិ ដាក់​សរសរ សង្កាត់ ឱ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង​។ ២/​ឈ្មោះ គី ចិន្តា ភេទ ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ .​ឃុំ រកា ស្រុក ពារាំង ខេត្ត ព្រៃវែង ៣/​ឈ្មោះ ហៀ​ង ប៉ូច ភេទ ប្រុស អាយុ​២៧ ឆ្នាំ​មុខរបរ​តៃកុង​ឡាន​ក្រុមហ៊ុន​សំណង់ រស់នៅ​ភូមិ ត្របែក ឃុំ ស្តៅ​កោង ស្រុក បាភ្នំ ខេត្ត ព្រៃវែង​។​

​អាវុធហត្ថ​បាន​ដកហូត​វត្ថុតាង​មាន​ក្រដាស់ប្រាក់​ក្លែងក្លាយ​ប្រភេទ​២០​ដុល្លា​ចំនួន​៤​សន្លឹក រថយន្ត​១​គ្រឿង​ម៉ាក​ហ្វ​ត​ទ្វា​៤ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2H0275 ។ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕

 

20160227b (1) 20160227b (2) 20160227b (3)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!