ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រី០៣នាក់និងរួមជាមួយថ្នាំញៀនម៉ាទឹកកកចំនួន១១កញ្ចប់ត្រូវសមត្ថកិច្ចនគរបាលស្រុកកោះធំឃាត់ខ្លួនបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តនាព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦តាមផ្លូវច្បាប់។
ហេតុការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៦ ស្ថិតនៅកំពង់ចម្លងឈើខ្មៅស្ថិតនៅភូមិឈើខ្មៅឃុំឈើខ្មៅស្រុកកោះធំខេត្តកណ្តាល។
បើតាមលោកវរៈសេនីយ៍ត្រីឈឿន.ប៊ុនឆនអធិការនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានចំនួន០៣នាក់ទី១មានឈ្មោះសេន.សារ៉ីភេទប្រុសអាយុ១៩ឆ្នាំខ្មែរឥស្លាមរស់នៅភូមិប្រធាតុឃុំព្រែកស្ពឺស្រុកកោះធំមុខរបរនេសាទត្រីទី២មានឈ្មោះសារិន.ម៉ាប់ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិប្រធាតុឃុំព្រែកស្ពឺស្រុកកោះធំនិងទី៣មានឈ្មោះវណ្ណ.ណាវីភេទស្រីអាយុ២១ឆ្នាំរស់នៅភូមិពោធិ៍ឃុំជ្រោយតាកែវស្រុកកោះធំខេត្តកណ្តាល។
លោកអធិការស្រុកបានបន្តថាក្នុងអំឡុងបើកប្រតិបត្តិការបង្គ្រាបករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ចនិងដកហូតវត្ថុតាងបានម្ស៉ៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១១កញ្ចប់តូចក្នុងនោះមាន០២កញ្ចប់ធំ-ទូរស័ព្ទដៃ ចំនួន០១គ្រឿងនិងឧបករណ៍សម្រាប់វេចខ្ចប់និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
លោកអធិការស្រុកបានបន្តទៀតថា តាមបញ្ចាផ្ទាល់ឯកឧត្តមស្នងការខេត្តនិងដើម្បីអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានដឹកនាំកម្លាំងចុះល្បាតដល់ត្រង់ចំណុចខាងលើបានជួបមុខសញ្ញាលក់គ្រឿងញៀនឈ្មោះសេន.សារីនិងថ្នាំញៀនហើយក៍ឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតនាំមកអធិការស្រុកកំពង់សួរនាំ។
ជនសង្ស័យបានសាភាពថា គេបានទៅទិញថ្នាំញៀននៅម្តុំវាលខ្សាច់សង្គាត់ចក្រអង្រែលើខណ្ឌមានជ័យដើម្បីយកមកចែកចាយនិងប្រើប្រាស់តែត្រូវសមត្ថកិច្ចឃាត់តាមផ្លូវ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចនគរបាលស្រុកកសាងសំណុំរឿង បញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕