ខេត្តត្បូងឃ្មុំ៖ ត្រាក់ទ័រសណ្តោងរ៉ឺម៉ក១គ្រឿងដឹកអេតចាយ បង្កប់ឈើក្រញូងជិត២តោនពីក្រោម បម្រុងឆ្លងដែនទៅប្រទេសវៀតណាម ត្រូវសមត្ថកិច្ចចម្រុះឃាត់ កាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី២៥ កុម្ភៈ ២០១៦ នៅចំណុចច្រករបៀង ស្ថិតក្នុងភូមិដូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សហការណ៍គ្នាទប់ស្កាត់និងបង្ក្រាប រាល់សកម្មភាពដឹកជញ្ជូនឈើឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាមរួចមក ឃើញថានៅតាមបណ្ដាច្រកព្រំដែននានា ក្នុងទឹកដីខេត្តត្បូងឃ្មុំ មានសភាពស្ងប់ស្ងាត់មួយរយៈពេល ទោះបីជាយ៉ាងណាក៏នៅតែមានឈ្មួញខិលខូចមួយចំនួន ប្រើល្បិចគ្រាប់រូបភាពដើម្បីលាក់បាំងពីភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើប្រណិត ឆ្លងដែនទៅប្រទេសវៀតណាមជារឿយៗ។
ជាក់ស្ដែងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី២៥ កុម្ភៈ ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះដែលមាន អាវុធហត្ថ នគរបាល និងគយចល័ត បានបង្ក្រាបត្រាក់ទ័រសណ្តោងរម៉កខ្នាតតូច១គ្រឿង ដែលមានឈើក្រញូងចំនួន២០០ដុំ ស្មើរនឹង១៨១៧គីឡូក្រាម ។
បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅទីស្នាក់ការគយចល័តខេត្តត្បូងឃ្មុំ ៕