នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញបើកវគ្គសិក្សាភាសាអង់គ្លេស នៅសាលា ACE សាខាទួលទំពូង សំរាប់មន្ត្រីនគបាលអន្តោប្រវេសន៍ចំនួន ៣៥នាក់ ដែលជាអាហារូបករណ៍ផ្តល់ពីស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកការសហការគ្នារវាងស្ថាប័នអន្តោប្រវេសន៍កម្ពុជា និងអូស្ត្រាលី។
ក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍បានក្រើនរំលឹកដល់មន្ត្រីអន្ដោប្រវេស្ដន៍អោយយកចិត្តទុកដាក់ការរៀនសូត្រអោយទទួលបានលទ្ធផលល្អប្រសើរដំរាប់បំរើការងារជូនសង្គមជាតិ ៕
On the 25th of February 2016, His Excellency General Sok Phal, Director General of the General Department of Immigration, inaugurate the opening ceremony of an English language training course for 35 Immigration officers at the Australian Centre for Education (Toul Tum Pung branch) sponsored by the Australian embassy to enhance cooperation and relations between the immigration institutions of Cambodia and Australia. In his address to the officers, General Sok Phal encourage the Immigration officers to focus on their studies in order to better serve the Cambodian society.