0

​បុរស​ម្នាក់​និង​បក្ខពួក​ម្នាក់​វាយ​ធ្វើបាន​ស្ត្រី​អូ​តេស ម្នាក់​កូនខ្ចី​នៅ​ខារ៉ាអូខេ​អូ​មេហ្គា រហូត​សន្លប់​ដោយ​ខឹង​តាម​ស្រលាញ់​នាង​មិន​បាន​

​បុរស​ម្នាក់​និង​បក្ខពួក​ម្នាក់​វាយ​ធ្វើបាន​ស្ត្រី​អូ​តេស ម្នាក់​កូនខ្ចី​នៅ​ខារ៉ាអូខេ​អូ​មេហ្គា រហូត​សន្លប់​ដោយ​ខឹង​តាម​ស្រលាញ់​នាង​មិន​បាន​

បាត់ដំបង ៖ បុរស​ម្នាក់​និង​បក្ខពួក​ម្នាក់​ជា​អ្នក​បើក​ឡាន​វាយ​ធ្វើ​បាន​ស្ត្រី​អូ​តេស​ម្នាក់​កូនខ្ចី​នៅ​ខារ៉ាអូខេ​អូ​មេហ្គា​រហូត​សន្លប់​ដោយ​ខឹង​តាម​ស្រលាញ់​នាង​មិន​បាន​កាលពី​ម៉ោង​១​និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ខារ៉ាអូខេ​អូ​មេហ្គា ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ហើយ​យក​នាង​ទៅ​ទម្លាក់​នៅ​គ្លីនីក​ឯកជន​ហួត​សុគុណ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​ថា​នាង​ខ្ញុំ​ឈ្មោះ​លួ​ម​សុជាតិ​អាយុ​១៧​ឆ្នាំ​មាន​កូនតូច​៣​ខែ​(​ប្តី​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​)​រស់នៅ​ភូមិ​អូ​តា​គាំ​១​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ទើប​ទៅ​បម្រើ​ការងារ​ផែ្ន​ក​(​អូ​តេស​otes)​ថ្ងៃទី​១​នៅ​ហាង​ខារ៉ាអូខេ​អូ​មេហ្គា​កាលពី​ម៉ោង​១​យប់​ថៃ្ង​ទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​ពេល​នាំ​ភ្ញៀវ​ចេញ​ពី​ច្រៀង​សំដៅ​មក​រថយន្ត​ស្រាប់តែ​មាន​បុរស​២​នាក់​ទៀត​ឈរ​ចាំ​ចាប់វាយ​អូស​ចូល​រថយន្ត​ហើយ​បើក​ចេញពី​កន្លែង​កើ​ហេតុ​ឆ្វែល​ក្នុង​ក្រុង​បាត់ដំបង​និង​សំរាត​ខោអាវ​ព្រមទាំង​គំរាម​សំលាប់ចោល​បើ​មិន​ស្រលាញ់​រូបគេ​។​បុរស​ដៃដល់​ឈ្មោះ​វ៉ា​និង​ម្នាក់​អង្គុយចាំ​ក្នុង​រថយន្ត​នី​សាន់​ម៉ាញ​ជា​អ្នកបើកបរ​មានឈ្មោះ​ពេ​។​នាង​ខ្ញុំ​ភ្ញាក់​ដឹងខ្លួន​នៅ​ពេទ្យ​ឯកជន​ហួត​សុ​គុណ ពេល​នោះ​គ្រូពេទ​បាន​ប្រាប់ថា អ្នកបើករថយន្ត​ពាក់អាវ​ការ៉ូ​ទុក​កាបូប​លុយ​ឲ្យ​នាង​វិញ​និង​ថែមលុយ​៥​ម៉ឺន​ទៀត​ទុក​ប្តឹង​ឈ្មោះ​វ៉ា​ដែល​វាយ​ធ្វើបាប​នាង​។​

​ស្ត្រី​រងគ្រោះ​បាន​បន្តថា នាង​ធ្លាប់​មក​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​ជនសង្ស័យ​កាលពី​២​ឆ្នាំមុន ពេល​នាង​ខ្ញុំ​មាន​បី្ត និង​កូន​ក៏​ជនសង្ស័យ តាមរ​ករឿង​ដល់​ផ្ទះ និង​កន្លែង​ធ្វើ​ការងារ​ទៀត ។ កាលពី​ឆ្នាំ​២០១៤ ឈ្មោះ​វ៉ា​បាន​ជិះ​ម៉ូតូ​យក​ផាវ​គ្រាប់បែក​មក​ដុត​ចូល​ផ្ទះ​នាង​ខ្ញុំ ហើយ​នៅ​ម៉ោង​ង​១​យប់​ថៃ្ង​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ឈ្មោះ​វ៉ា​បាន​យក​ដុំថ្ម​មក​គប់​របង​ផ្ទះ​ធ្វើ​ពី​សង្ក័សី បង្ក​ការ​ធ្លុះ​ធា្ល​យ​ផងដែរ ។ នាង​ខ្ញុំ​បាន​ទៅ​ដាក់​បណឹ្ត​ង​នៅ​សមត្ថកិច្ច​ទាំង​២​រឿងនេះ ហើយ​តែ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ទៀត​ដោយ​ឮ​ថា​ខាង​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់បាន​ឈ្មោះ ពេ អ្នកបើក​រថ​ជាមួយ​ជនសង្ស័យ​ហើយ​ដោះលែង​ទៅវិញ ដូច្នេះ​សូមឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ជួយ​ចាប់ជ​ន​សង្ស័យ​យក​ផ្តន្ទាទោស​ស​ផង​។

​លោក សូ​ឌី ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត​បាត់ដំបង​បានឲ្យដឹងថា ការដោះលែង​ឈ្មោះ ពេ អ្នកបើកបរ​រថយន្ត ដោយ​បុរស​នេះ​បាន​ជួយ​ផ្តល់​យោបល់ និង​ថវិកា​ឲ្យ​ជនរងគ្រោះ​ទៅ​ប្តឹង​សមត្ថកិច្ច ចំណែក​ជនសង្ស័យ​សមត្ថកិច្ច​កំពុងតាម​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​គួរបញ្ជាក់​ថា កាលពី​ម៉ោង​២៣​យប់ ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​១(​មុខ​វិហារ​ចិន​) ភូមិ​២០ ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ឈ្មោះ ហង្ស មុនា​ថ ហៅ​វ៉ា របរ​លក់​ប្រហិត និង​ឈ្មោះ​វ៉ិត (​ជា​អ្នកបើកបរ​រថយន្ត​អោយ​ឈ្មោះ​ហង្ស​មុនា​ថ​) បាន​យក​វត្ថុ​រឹង​វាយ​បុរស​ម្នាក់​ឈ្មោះ ហៀ​ង រ៉ា​ឌី អាយុ​២៥​ឆ្នាំ របរ​ជាង​ជួសជុល​រថយន្ត​ណ្តា​ល​អោយ​រងរបួស​ធ្ងន់​ពេល​ដឹក​ទៅ​ព្យាបាល​នៅ​ពេទ្យ​អ៊ិ​ម៉ឺ​ជេ​ស្ស៊ី​ដល់ ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៤​ ជនរងគ្រោះ​ស្លាប់​ ​ចំណែក​ម្តាយ​សព អ្នកស្រី​ឈ្មោះ តិច ហេង សុំ​ថ្លៃ​ធ្វើបុណ្យ​ក៏​មិនបាន រី​ឯ​ជន​បង្ក​ដើរ​អួតអាង​ពេញ​ភូមិ មិន​អាច​ជាប់គុក ព្រោះ​ពួកគេ​ចេះ​បង្វែរ​សំណុំរឿង ដោយ​ចំណាយ​លុយ​៧​ពាន់​ដុល្លា​។

​ទង្វើ​ទាំងនេះ​ប្រជាពលរដ្ឋ​និង​អ្នកច្បាប់​បាន​រង់ចាំ​មើល​និង​រិះគន់​ថា​ការអនុវត្តន៍​ច្បាប់​ដោយ​ការយោគយល់​ឬ​អាង​ខ្នងបង្អែក​ពីក្រោយ​ឬ​លុយកាក់់​តើ​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ទន់ខ្សោយ​នឹង​ក្លាយទៅជា​យ៉ាងណា​ដូច្នេះ​សូម​សមត្ថកិច្ច​ថ្នាក់លើ​ជួយ​សង្កត់​រឹតបន្តឹង​បញ្ជា​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​យក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យបាន​ឆាប់រហ័ស​នោះ​ទើប​ជា​គំរូ​ល្អ ៕

 

20160225r4 (4) 20160225r4 (1) 20160225r4 (2) 20160225r4 (3) 20160225r4 (5)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!