0

កម្លាំង​នគរបាល​ជំនាញ បង្ក្រាប​ក្រុម​ចោរ​២​នាក់​ចំណោម​៣​នាក់ ប្លន់​គ្រឿងអលង្ការ និង​លុយ​ដោយ​កាំភ្លើងខ្លី​មួ​យ​ដើម​

កម្លាំង​នគរបាល​ជំនាញ បង្ក្រាប​ក្រុម​ចោរ​២​នាក់​ចំណោម​៣​នាក់ ប្លន់​គ្រឿងអលង្ការ និង​លុយ​ដោយ​កាំភ្លើងខ្លី​មួ​យ​ដើម​

បន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ជំនាញ បង្ក្រាប​ក្រុម​ចោរ​២​នាក់​ចំណោម​៣​នាក់ ប្លន់​គ្រឿងអលង្ការ និង​លុយ​ដោយ​កាំភ្លើងខ្លី​មួ​យ​ដើម​ត្រូវ​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​នគរបាល ក្រុង​ប៉ោយប៉ែត និង​នគរបាល​វរៈ​៩១១ ដេញចាប់បាន នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នៅ​ចំណុច​ស្រះ​បេះដូង សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក សូ ចាន់ណា​រី មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៩១១ បាន​ប្រាប់ ឲ្យដឹងថា «​កម្លាំង​នគរបាល​ជាច្រើន​នាក់ ក្រោម​ការបញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ អាត់ ខែម ស្នងការ ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់​ជនសង្ស័យ​២​នាក់ ហើយ​កំពុង​សាកសួរ​»​។ បើ​តាម​លោក សូ ចាន់ណា​រី នៅ​មាន​បក្ខពួក​របស់​វា​ទៀត​ដែល​កំពុង​រត់គេចខ្លួន ដែល​យើង​កំពុង​តាម​ប្រ​ម៉ាញ់​។​

​សូមបញ្ជាក់​ថា ជនសង្ស័យ​២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បានធ្វើ​សកម្មភាព​ទៅ​ភ្ជង់​ប្លន់ យក​ថង់​ដាក់​គ្រឿងអលង្ការ និង​លុយ​របស់​ស្ត្រី​អាជីវករ​លក់​មាស នៅ​ផ្សារ​យួន​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយ​ការសួរនាំ ជនរងគ្រោះ​បាន​ប្រាប់ថា បាត់បង់​គ្រឿងអលង្ការ​មួយចំនួន និង​លុយ​ដុល្លារ លុយ​ខ្មែរ លុយ​បាត សរុប​ជាង​៦​ពាន់​ដុល្លារ​។

​សមត្ថកិច្ច​បន្ត​ថា​ជន​សង្ស័យ​២​នាក់​ឃាត់ខ្លួន ទី​១​ឈ្មោះ​យ៉ាង ធូ ភេទ​ប្រុស​អាយុ ៣៧​ឆ្នាំ អ្នក​អោយ​ស៊ើប និង​ផ្តល់​ទីតាំង និង​ស្រី​ម្នាក់​ទៀត​ពុំ​ទាន់​ដឹង​អត្តសញ្ញាណ​នោះឡើយ ។ មកដល់​ពេល​សមត្ថកិច្ច​កំពុង​សាកសួរ នៅឡើយ នៅ​អធិការដ្ឋាន​ន​របាល​ក្រុង​ប៉ោយប៉ែត​៕

 

20150225r2 (2) 20150225r2 (1) 20150225r2 (3) 20150225r2 (4)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!