0

បុរស​២​នាក់​ចុះ​ស្ដារ​ទឹក​អណ្ដូង​ចេញ​និង​ម្នាក់​ចុះ​ជួយ​ដោយ​គ្មាន​ខ្យល់​អ៊ុក​ស៊ី​សែន​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​

បុរស​២​នាក់​ចុះ​ស្ដារ​ទឹក​អណ្ដូង​ចេញ​និង​ម្នាក់​ចុះ​ជួយ​ដោយ​គ្មាន​ខ្យល់​អ៊ុក​ស៊ី​សែន​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​

​កំពង់ធំ ៖ បុរស​២​នាក់​ចុះ​ស្ដារ​ទឹក​អណ្ដូង​ចេញ​ដើម្បី​អោយ​មាន​ទឹក​ប្រើប្រាស់ ដោយ​ចុះ​ជ្រៅ គ្មាន​ខ្យល់​អ៊ុក​ស៊ី​សែន បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ នៅ​រសៀល​ម៉ោង​៤​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំនុច​ភូមិ​ថ្នល់​បែក​ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​បើ​តាម​ប្រភព​ព័ទ៌មាន​ពី​សមត្ថកិច្ច​បាន​អោយ​ដឹងថា ជន​រងគ្រោះ​ក្រោយ​ពី​ចុះ​ទៅ​ក្នុង​អណ្ដូង​១​សន្ទុះ​ក្រោយមក ស្រាប់តែ​ទន់ដៃទន់ជើង ស្រែក​ថា​ជួយ​ផង ស្រាប់តែ​អ្នក​ចុះ​ទៅ​ជួយ​ដល់​ក្រោម​ក៏​មាន​សភាព​ទន់​ដៃ​ទន់ ជើង​ថប់ដង្ហើម​ដូចគ្នា ។​

អ្នកស្លាប់​មាន​ឈ្មោះ សុខ ធន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ និង​អ្នក​ចុះ​ទៅ​ជួយ​ឈ្មោះ​សាន គឹម​សេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទាំង​២​នាក់​រស់នៅ ភូមិ​ឃុំ​ខាងលើ ក្រោយ​ពី​ពល​រដ្ន​បាន​ស្រង់​រួច​បញ្ចូនទៅ​ពេទ្យ​នោះ គឺ​ជនរងគ្រោះ​ទាំង​២ មាន​អាការៈ​ធ្ងន់ធ្ងរ ដង្ហើមចុងក្រោយ ពេទ្យ​ពុំ​អាច​ជួយសង្គ្រោះ​បាន​ឡើយ ។​

​ក្រុម​សមត្ថកិច្ច​ធ្វើ​កោស​សល​វិច័យ​បានឲ្យដឹងថា ករណី​ស្លាប់​ខាងលើ​គឺ​មក​ពី​ចុះ​អណ្តូង​គ្មាន​អុកស៊ីសែន​  ​មិនមែន​ជា​ករណី​ឃាតកម្ម​ទេ ហើយ​សព​ប្រគល់អោយ​សាច់ញាតិ​ក្រុមគ្រួសារ​រៀបចំ​ដំកល់​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

20150225r3 (1) 20150225r3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!