ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកឈើខុសច្បាប់ចំនួន០២គ្រឿងត្រូវអាវុធហត្ថខេត្តសហការណ៏ជាមួយអាវុធហត្ថស្រុក អូររាំង និងស្រុកកែរសីមាបង្ក្រាបបាន នៅយប់ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៦។
មន្ត្រីអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងថា ដោយមានបទបញ្ជាពីមេបញ្ជាការខេត្ត កម្លាំងចំនួន០៨ នាក់ បានជិះរថយន្ត ៤ គ្រឿង ចុះបង្ក្រាបបានរថយន្តដឹកឈើខុសច្បាប់ចំនួន២គ្រឿង ប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើ។ ទី០១ រថយន្ត. ម៉ាក Toyota 4renner ពណ៏ ស្ករ ស្លាកលេខ 2F 1828 ដឹកឈើខុសច្បាប់ប្រភេទ ធ្នង់ ចំនួន ១០ ដុំ នឹង បានឃាត់ខ្លួនអ្នកបើកបរ ០១ នាក់ ឈ្មោះ ញឹម រឿង ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកបើកបររថយន្ត រស់នៅភូមិឃុំខាងលើ។ ចាប់បាននៅវេលាម៉ោង ០៩.០០ នាទី យប់ស្ថិតនៅភូមិ ឆ្នែង ឃុំ ស្រែខ្ទុម ស្រុក កែវសីម៉ា ខេត្ត មណ្ឌលគិរី រថយន្ត ។ រថយន្តទី ០២ . ចាប់បាននៅវេលាម៉ោង ០៦ .៣០ នាទី ព្រឹក ស្ថិតនៅភូមិ ឆ្នែង ឃុំ ស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី រថយន្តម៉ាក Camary ឆ្នាំ ២០០២ ពណ៏ ទឹកប្រាក់ ពាក់ស្លាកលេខ 2 J 3487 ដឹកឈើខុសប្រភេទធ្នង់ចំនួន ០៦ ដុំ រថយន្តនឹងឈើទាំងអស់រួមទាំងបើកបរ និងត្រូវបំពេញបែបបទប្រគល់ឲ្យខាង មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្នាក់ការអភិរក្សជីវៈចម្រុះស្រុកកែសីមា នៅរសៀលថ្ងៃទី២៤។
ប្រភពប្រជាពលរដ្ឋដែលបានឃើញប្រតិបត្តិការណ៏ចាប់បង្ក្រាបបទល្មើសព្រៃឈើខាងលើបាននិយាយថា មុខពេលក្រុមអាវុធហត្ថចាប់ឡានដឹកឈើទាំងពីរគ្រឿង គឺមុនម៉ោង៩យប់ក្រុមអាវុធហត្ថដែលដឹកនាំដោយលោក រុន ឌឿន នាយការិយាល័យបច្ចេកទេសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចាប់ឃាត់រថយន្តម៉ាកកាមរីស្វិតពីរគ្រឿង របស់ឈ្មោះ រ័ត្ន ជាមន្ត្រីអាវុធហត្ថដែលមានវត្តមានក្នុងប្រតិបត្តិការចាប់ឡានដឹកឈើខាងលើនេះដែរ។ប្រភពដដែលបន្តថា ក្រោយពីការដោះលែងឲ្យឡានកាមរីស្វិតដែលដឹកឈើពេញៗនោះទៅបាត់ នៅវេលាម៉ោងប្រមាណជា៩យប់ដដែល។ ក្រុមអាវុធហត្ថដែលបានដោះលែងរថយន្តកាមរីស្វិត ក៏ចាប់បានឡានដឹកឈើពីរគ្រឿងទៀតគឺ មួយគ្រឿងម៉ាក4runner នឹងកាមរីបាឡែន រួចយកមករក្សាទុកនៅស្នាក់ការសន្តិសុខលេខ៧៦១ ដើម្បីយកស្នាដៃជូនថ្នាក់លើមើលលេង៕