ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មេបញ្ជាការរង និងសហការី បាននាំយកថវិកាចំនួន៤០ម៉ឺនរៀល និងអង្ករចំនួន០២ការ៉ុង ជួយដល់ក្រុមគ្រួសារសពដែលមរណៈភាព នៅល្ងាចថ្ងៃទី ២៣ ខែគម្ភៈឆ្នាំ២០១៦ គេហដ្ឋាននៃសពស្ថិនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២១ ខែគុម្ភះ ឆ្នាំ២០១៦នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សពបុរសរងគ្រោះមានឈ្មោះ ស៊ីម វ៉ាន់នី អាយុ២៨ឆ្នាំ ប្រពន្ធ ឈ្មោះអ៊ុត ចាន់ឌី អាយុ២៥ឆ្នាំ បច្ចុប្បន្នសពត្រូវបានធ្វើបុណ្យនៅផ្ទះ។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយត្រី ឱ បូរិន្ទ បានមានប្រសាសន៍ថា ក្នុងនាម កងរាជអាវុធហត្ថខេត្តទាំងមូលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋណាជួបការលំបាក និងគ្រោះថ្នាក់ដោយប្រការណាមួយអង្គភាពកងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដោយមិនគិតនិន្នាការនយោបាយឡើយ។
លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍បន្ថែមទៀតថា សុំអោយប្រជាពលរដ្ឋទាំងអស់ជួយសហការផ្ដល់ព័ត៍មានរាល់សកម្មភាពបទល្មើសកើតឡើងឬមិនទាន់កើត មកអោយសមត្ថកិច្ចបានដឹង ដើម្បីងាយស្រួល បង្ការនិងបង្ក្រាបអោយទាន់ពេលវេលាផងដែរ ៕