កំពង់ធំ. ៖ កម្លាំងសមត្ថកិច្ចដឹកនាំដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ចុះបង្ក្រាប ទីតាំងហ្គេមចំនួន២កន្លែងដែលពង្វក់ស្មារតីសិស្សខាតបង់ការសិក្សា និងដកហូតទូរហ្គេមកុំព្យូទ័រចំនួន ៤៦ គ្រឿង និងសិស្ស២៤នាក់អប់រំឲ្យចូលសិក្សាវិញ។
កិច្ចសហប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ខែ កុម្ភៈ ឆ្នាំ ២០១៦ ចំនួន២ កន្លែងទី១ ឈ្មោះ អ៊ុងរ៉ែមមី ភេទប្រុស អាយុ ២៤ ឆ្នាំ ភូមិបាល័ង្គលិច សង្កាត់ដំរីជាន់ខ្លា មានហ្គេមComputer. ចំនួន ៣០គ្រឿង និង ទីតាំងមួយកន្លែងទៀតស្ថិតនៅភូមិ.កំពង់ធំ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានហ្គេម ១៥គ្រឿង មានម្ខាស់ឈ្មោះ ផេង រតនះ. អាយុ២៥. វត្ថុតាងទាំងអស់ត្រូវបានប្រមូល យកទៅរក្សាទុកនៅ អធិការនគរបាល ក្រុងស្ទឹងសែន ។
ប្រជាពលរដ្ឋបានអបងរសារទរ ចំពោះចំពោះចំណាត់ការ របស់សមត្ថកិច្ច ដែលបានចុះបង្ក្រាបទីតាំងហ្គេមទាំងនេះ ដោយសារតេកន្លងមកកូនចៅរបស់ពួកគាត់ នាំគ្នាគេចសាលារៀន និងមិនចូលសាលាបង្ករភាពក្តៅក្រហាយយា់ងខ្លាំង មិនតែប់ុណ្ណោះបានលួចលុយឪពុកម្តាយជាញឹកញាប់ ដើម្បីយកមកលេងហ្គេម ដែលនៅក្នុងទីតាំង បើកបនល្បែង ហ្គេមអុិនធើនេតនេះ មានទាំងល្បែងស៊ីសងផងដែរ សម្រាប់តម្រូវការរបស់អ្នកលេង ចំពោះក្មេងតូចៗ អាចលេង ហ្គេមធម្មតាតែចំណែកក្មេងធំអាចឈានដល់ការលេងល្បែងស៊ីសងផងែដរ លោកបានបន្តថា ចំពោះការបង្ក្រាប នេះចង់ឲ្យមានការបង្ក្រាបជាញឹកញាប់ផងដែរ។
លទ្ធផលដែលបានចុះបង្ក្រាបហ្គេមអិនធើនេតទាំង២ទីតាំងនេះ សរុបបានហ្គេមអ៊ិនធើនេតចំនួន ៤៦ គ្រឿង ម៉ូតូ៥គ្រឿង កង់១០គ្រឿង សិស្សសាលាតាំងតូចធំ ចំនួន២៤នាក់ ត្រូវបាននាំយកទៅអធិការក្រុងស្ទឹងសែន ចំណែកសិស្សទាំងអស់ធ្វើការអប់រំ និងប្រកួល ឲ្យអាណាព្យាបាល ៕