0

​ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញវត្ថុ​ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា​ពិនិត្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

​ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញវត្ថុ​ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា​ពិនិត្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

ខេត្ត​បន្ទាយមានជ័យ​៖.​គណៈប្រតិភូ​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​ឯកឧត្តម បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ សេដ្ឋកិច្ច​ហិរញវត្ថុ ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​និង​សមាជិក​-​សមាជិកា​គណៈកម្មការ បាន​អញ្ជើញ​ចុះ​បំពេញ​បេសកកម្ម​ការងា​រ​នៅ​ខេត្ត​បន្ទាយមានជ័យ ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​នេះ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គឺជា​ផ្នែក​សំខាន់ ក្នុង​ការអនុវត្ត​គោលនយោបាយ​កែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​
​នា​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។​

​ឯកឧត្តម បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​បា​ន​ជម្រាប​ជូន​ដល់​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ពី​គោលបំណង​របស់​គណៈប្រតិភូ​គណៈកម្មការ សេដ្ឋកិច្ច​ហិរញវត្ថុ ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​ដែល​ចុះ​មក​នា​ពេល​នេះ​គឺ​ដើម្បី​ស្វែងយល់​ពី​ផលប៉ះពាល់​និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​សេដ្ឋកិច្ច​ហិរញវត្ថុ ធនាគារ​និង​សវនកម្ម​ក្នុង​ការអនុវត្ត​កិច្ចការរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​សេចក្តីណែនាំ​ឬ​លិខិត​បទដ្ឋាន​ថ្មីៗ របស់​រាជរដ្ឋាភិបាល​ដោយ​ផ្តោត​ទៅលើ​ការអនុវត្តន៍​ប្រមូល​ព​ន្ឋ ការផ្តល់សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​និង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​ជាដើម ក្នុងឱកាស​នោះ​លោក សួន បវរ បាន​ធ្វើ​សេចក្តីរាយការណ៍​ជូន​គណៈប្រតិភូ​ពី​ការរីកចម្រើន​និង​លក្ខណៈ​ភូមិសាស្ត្រ​នៃ​ការគ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​សង្គម​នៅក្នុង​ខេត្ត ពិសេស​ខេត្ត​បាន​ពង្រឹង​ថែរក្សា​ការពារ​សន្តិសុខ ស្ថិរភាព​សង្គម​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខសន្តិភាព ទទួលបាន​ផល​នៃ​ការអភិវឌ្ឍ​របស់​រដ្ឋាភិបាល​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​និងក​ម្ម​វិធី​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ ទន្ទឹម​នឹង​នេះ​ខេត្ត​បាន​ស្ថាបនា សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត ។​

​ឯកឧត្តម បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២ បាន​លើកទ្បើង​ថា អាជ្ញាធរ​មូលដ្ឋាន​គឺជា​ផ្នែក​មួយ​សំខាន់​ណាស់​ក្នុង​ការអនុវត្ត​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ឯកឧត្តម បណ្ឌិត​រដ្ឋ បញ្ជាក់ថា​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​បន្ត​ពង្រឹងពង្រីក​នូវ​អភិបាលកិច្ច​ល្អ​និង​ការប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ដើម្បី​ឆ្លើយតប​ទៅ​
​នឹង​សំណូមពរ​និង​សេចក្តីត្រូវការ​ទាំងទ្បាយ​របស់​ប្រជាពលរដ្ឋ ៕

 

20160224r4 (1) 20160224r4 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!