ខេត្តកំពង់ធំ៖២នាក់គូរដណ្តឹងនិងភេទទី៣ម្នាក់ជាមេខ្លោងនិងថ្នាំញៀនចំនួន១៥កញ្ចប់ត្រូវនគរបាលខេត្តកំពង់ធំសហការជាមួយកម្លាំងអធិការក្រុងស្ទឹងសែនឃាត់ខ្លួន នាល្ងាចថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅក្នុងមុននាគព័ន្ឋ មុខផ្សារកំពង់ធំ ក្រុងស្ទឺងសែន ខេត្តកំពង់ធំ។
លោក កែវ សុផល ស្នងការង ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដែលបានចែកចាយនិងជួញដូរគ្រឿងញៀន យ៉ាងសកម្ម នៅក្នុងខេត្តកំពង់ធំ ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនមានទី១ឈ្មោះ សាត សុភ័ណ អាយុ ១៨ឆ្នាំនិង ទី២ ស្រីខុន ខេមា អាយុ ១៦ឆ្នាំ ប្រុសស្រី២នាក់នេះ ទើបតែភ្ជាប់ពាក្យបាន ត្រឹម៣ថ្ងៃប៉ុណ្ណោះ ដកហូតថ្នាំញៀនចំនួន ៦កញ្ចប់ជាប់និងខ្លួន ឃាត់ខ្លួន នៅមុខពន្ឋនាគារចាស់ ភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ទី៣ឈ្មោះ ឈាន ស្រស់ ៣២ ឆ្នាំ ជាភេទទី៣ មានមុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាចែកចាយគ្រឿងញៀនដុះស្លែរ ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ឋនិងគ្រឿងញៀនរាប់ភ្លេចមកហើយ នៅតែមិនរាងចាល តែម្តងនេះត្រូវបានឃាត់ខ្លួនដោយសារមានគ្រឿងញៀន ៩កញ្ចប់តូចជាប់និងខ្លួន។
លោក កែវ សុផល ស្នងការង បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងថ្នាំញៀនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០១៦ចាត់ការតាមនិតិវិធី។