ខេត្តកណ្តាល ៖ កម្លាំងនគរបាលលស្រុកស្អាងបង្ក្រាបសង្វៀនមាន់ឃាត់អ្នកញៀនល្បែងចំនួន០៤នាក់ និងមាន់៥ក្បាលនិងដកហូតវត្ថុតាង១ចំនួន នៅវេលាម៉ោង១១និង៥០នាទី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិអំពិលលាស់.ឃំុក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្តាល។
បើតាមលោកវរៈសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងខេត្តកណ្តាលបានអោយដឹងថាតាមបញ្ចាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល និងត្រូវអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព បានដឹកនាំកម្លាំងចុះបង្គ្រាបល្បែងស៊ីសងជល់មាន់ ។
ក្នុងអំឡុងបើកប្រតិបត្តិការបង្គ្រាបករណីល្បែងសង(ប្រជល់មាន់)ខាងលើនេះ សមត្ថកិច្ចនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់
ទី១មានឈ្មោះ ផាន សេ ភេទប្រុសអាយុ៥០ឆ្នាំ មុខរបរកសិកររស់នៅភូមិជម្ពូព្រឹក ឃុំសំប៉ាន ស្រុកព្រៃក្បាស ខេត្តតាកែវ
ទី២ មានឈ្មោះ អ៊ឹង សុខនី ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរសិស្សរស់នៅភូមិព្រែកតាជ្រួក ឃុំព្រែគយ ស្រុកស្អាង ខេត្តកណ្តាល ។
ទី៣ មានឈ្មោះ សួន សុបញ្ញា ភេទប្រុអាយុ៣៥ឆ្នាំ រស់នៅមុខរបររត់ម៉ូឌុប រស់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ទី៤ មានឈ្មោះ អេន យូ សុះភេទប្រុសអាយុ៤២ឆ្នាំ ជនជាតឥស្លាមមុខរបរដើរទិញគោរស់ នៅភូមិត្រាំខ្នាឃុំសូទី ស្រុកបាទីខេត្តតាកែវ និងដកហូតវត្ថុតាង រួមមានមាន់ឈ្មោលចំនួន ៥ ក្បាល (ប្រាំក្បាល) និងកន្ទ្រកមាន់ចំនួន០៥ និងឧបករណ៍ សម្រាប់ប្រជល់មានមួយចំនួន ។
លោកអធិការស្រុកបានបន្តទៀតថា សមត្ថកិច្ទទទួលព័ត៌មានថា នៅទីតាំងខាងលើមានកន្លែងមានល្បែងស៊ីសងជល់មាន់ក៏សុំគោលការណ៍ពីឯកឧត្តមស្នងការខេត្តបានដឹកនាំកម្លាំងចុះទៅបង្គ្រាប និងឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងនាំមកអធិការស្រុកកំពុងសួរនាំនិងសំគោលការណ៍ការពីលោក លឹម សុគន្ថា ព្រះអាជ្ញានៃសាលាដំបូងខេត្តកណ្តាលធ្វើការអប់រំនិងកិច្ចសន្យាអោយបញ្ឈប់លេងបន្តទៀត ៕