0

បុរស​ម្នាក់​ខឹង​ម្តាយក្មេក​ស្តីបន្ទោស​បន្តិចបន្តួច​យក​ភ្លើង​ដុត​ផ្ទះ​ឆេះ​អស់​គ្មាន​កន្លែងដេក​

បុរស​ម្នាក់​ខឹង​ម្តាយក្មេក​ស្តីបន្ទោស​បន្តិចបន្តួច​យក​ភ្លើង​ដុត​ផ្ទះ​ឆេះ​អស់​គ្មាន​កន្លែងដេក​

​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ខឹង​ម្តាយក្មេក​ស្តីបន្ទោស​បន្តិចបន្តួច យក​ភ្លើង​ដុត​ផ្ទះ​ឆេះ​អស់​គ្មាន​កន្លែងដេក ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៣ កុម្ភៈ ២០១៦ ស្ថិតនៅក្នុង​ភូមិ​ចំបក់ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ៖ បុរស​ចិត្តខ្លាំង​នេះ​មានឈ្មោះ​ណ​យ ណេ​ត អាយុ​៤៣​ឆ្នាំ ។​ផ្ទះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​១១​ម៉ែត្រ ដែល​សាងសង់​អំពី​ឈើ​ប្រក់​ក្បឿង ម៉ូតូ​ចាស់​២​គ្រឿង ស្រូវ​ចំនួន​១០​បាវ ប្រាក់​២០​ម៉ឺន​រៀល និង​សម្ភារៈ​មួយចំនួន​ទៀត​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់ ។​

​បុរស​ចិត្ត​ភ្លើង​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ តែដោយសារ​មាន​ការស្នើសុំ​ពី​ក្រុមគ្រួសារ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​រួច​ឲ្យ​ត្រឡប់ទៅវិញ គឺ​មិន​បាន​ចោទប្រកាន់​នោះ​ទេ ៕

 

 20160224r1 (1) 20160224r1 (4)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!