ខេត្តឧត្តរមានជ័យ៖ មេទាហាន គ ៧ ផ្នែកសឹករងស្រុកអន្លងវែងម្នាក់ចំណុះអោយតំបន់ ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ បានកែនកម្មករខ្មែរឆ្លងដែនកាប់ឈើខុសច្បាប់តាមច្រករបៀងតាទុំ ក្នុងដីថៃ ដែលជាភូមិសាស្ត្រ ក្នុងដែនដីដែលឈមក្នុងតំបន់ខ្លួនលោកគ្រប់គ្រង់។ ចំណុចច្រករបៀងតាទុំស្ថិតនៅក្នុងឃុំត្រពាំងប្រិយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ហើយថ្មីៗកន្លងមកនេះនៅមុខតំបន់ច្រករបៀងនេះភាគីថៃត្រូវបានទាហានឈុតខ្មៅថៃ បាញ់រះជាច្រើនគ្រប់បណ្តាលអោយពលរដ្ឋមួយចំនួនបានស្លាប់ រងរបួស និងចាប់ឃាតខ្លួនបានជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ៖នៅព្រំដែនតាទុំដែលទាហានគ៧ ផ្នែកសឹករងស្រុកអន្លូងវេងអ្នកគ្រប់គ្រងនោះ ចាប់ពីរដើមខែកុម្ភះមានករណបាញ់ប្រហារពីទាហានថៃកើតឡើងចំនួន៣លើកមកហើយ ដោយសារប្រជាពលរដ្ឋឡើងភ្នំឆ្លងដែនកាប់ឈើក្រញូងបេងធ្នងក្នុងនោះត្រូវបាន ទាហានថៃ បាញ់រះជាច្រើនគ្រប់បណ្តាលអោយស្លាប់១នាក់រងរបួស២នាក់និងចាប់ឃាត់ខ្លួនបាន៦នាក់បច្ចុប្បន្នជាប់គុគនៅស្រុកថៃ។
តាមប្រភពមន្ត្រីយោធាម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់អ្នកយកព័ត៌មានថា ៖ មានប្រជាពលរដ្ឋចំនួន៩នាក់បានឡើងភ្នំឆ្លងដែនចូលទៅកាប់ឈើក្រញូង បេង ធ្នង ក្នុងដែនដីថៃត្រូវបានទាហានឈុតខ្មៅថៃបាញ់រះជាច្រើនគ្រប់និងចាប់បានប្រជាពលរដ្ឋខ្មែរ១ម្នាក់ឈ្មោះសាប់សាដុំភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិសហគមន៍សាមគ្គីឃុំត្រពាំងប្រ៍យស្រុកអន្លួងវេងខេត្តឧត្តរមានជយ័និងពលរដ្ឋចំនួន៨នាក់ទៀតត្រូវបានរត់គេចខ្លួនព្រៃមកលំនៅដ្ឋានវិញកាលពីថ្ងៃទី១៨ទី១៩ខែកម្ភៈឆ្នាំ២០១៦។
មន្ត្រីយោធរូបនោះបានបន្តទៀតថា ៖លោកវរៈសេនីយត្រី ភោគ ភន ជាមេគ៧ផ្នែកសឹករងស្រុកអន្លូង់វែងសព្វថ្ងៃកុំតែដាក់កំម្លាងប្រជាពលរដ្ឋអោយចូលឆ្លងដែនកាប់ឈើក្រញូងបេងធ្នង ក្នុងមួយថ្ងៃមិនក្រោមពី២០នាក់ទៅ៣០នាក់នោះទេក្រោយពីរប្រជាពលរដ្ឋទៅលួចឈើបានមកហើយរូបលោកនិងត្រូវជាកូនគាត់ម្នាក់របសគាត់បានឈរចាំទទួលទិញនៅខាងក្រោមភ្នំដែលជាកន្លែងលោកគ្រប់គ្រង ហើយមិនអនុញ្ញាតអោយអង្គភាពណាចូលបានទេ។
ពាក់ព័ន្ធការរិះគន់ខាងលើអ្នកយកពត៍មានប្រចាំឧត្តរមានជយ័បានទូរស័ព្វទៅសួរលោកភោគភនមេគ៧ដែរតែរូបលោកបានឆ្លើយតបថា៖រូបលោកនិងកំម្លាងរបស់លោកមានតែការពារមិនអោយប្រជាពលរដ្ឋឆ្លងដែនមិនមែនដូចការចោទប្រកាន់ដូចអ្នកនិយាយនោះទេហើយគឺនៅចំណុចព្រំដែនច្រករបៀងតាទុំនេះមានទាំងប៉ូលីសការពារព្រំដែនក៍ឈរនៅទីនោះផងដែរកុំអោយចោទតែទាហាន ៕
ព្រំសំ