0

​ស្លាប់​ជនជាតិ​ចិន​២​នាក់​និង​ជនជាតិខ្មែរ​ជាច្រើន​រងរបួស​រឿង​ដណ្តើម​ស្រី​ស្នេហ៍​នៅ​ហាង​ខា​រា​អូ​ខេ

​ស្លាប់​ជនជាតិ​ចិន​២​នាក់​និង​ជនជាតិខ្មែរ​ជាច្រើន​រងរបួស​រឿង​ដណ្តើម​ស្រី​ស្នេហ៍​នៅ​ហាង​ខា​រា​អូ​ខេ

​ខេត្ត​ព្រះវិហារ ៖​ ស្លាប់​ជនជាតិ​ចិន​២​នាក់ នៅពេល​ដឹក​ទៅ​ដល់​មន្ទីរ ពេទ្យ បង្អែក​ខេត្ត និង​ជនជាតិខ្មែរ​ជាច្រើន​រងរបួស​រឿង​ដណ្តើម​ស្រី​ស្នេហ៍​នៅ​ហាង​ខា​រា​អូ​ខេ​ខេត្តព្រះវិហារ នៅវេលា ម៉ោង​១២​និង​០៥​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ពោធិ៍​ទាប​ឃុំ​ម្លូរ​ព្រៃ​២ ស្រុក​ឆែប ក្បែរ​រដ្ឋបាល ក្រុមហ៊ុន​ដាំ​អំពៅ​។​

​ប្រភពព័ត៌មាន ផ្សេងទៀត បានអោយដឹងថា មុន​កើត​ជម្លោះ​រវាង ភាគី​ខ្មែរ​និង​ជនជាតិ​ចិន​គឺ​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ជនជាតិ​ចិន​មក​ពី ក្រុមហ៊ុន​ដាំ​អំពៅ​២​នាក់ និង​បុគ្គលិក​ខ្មែរ​ម្នាក់​ចូល ទៅ​ច្រៀង​ខារ៉ាអូខេ ក្នុង​ហាង​សាមញ្ញ​មួយ កន្លែង​មាន​យីហោ​ឈ្មោះ ផ្កាយ​រាត្រី​។​ស្រាប់តែ​មក​ដល់​ម៉ោង​១២​និង​០៥​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២២ កុម្ភៈ ក៏​មាន​រឿង​ជម្លោះ​ហិង្សា​កាប់​ចាក់ ដ៏​សាហាវ​មួយ​បាន​កើត​ទ្បើង នៅតាម​ដងផ្លូវ​ចូល​ទៅ​រដ្ឋបាល​ក្រុមហ៊ុន​ចិន​ទល់មុខ​ស្ថានីយ សាំង​ការដ្ឋាន​ចិន​ដែល​នៅ​ឆ្ងាយ​ផុត ពី​ហាង​ខារ៉ាអូខេ ប្រមាណ​១​គី​ទ្បូ​ម៉ែត្រ​។​

​ស្ថានភាព​មុខរបួស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គូ​ជម្លោះ​ជនជាតិខ្មែរ​ម្ខាង​ទៀត ប្រើ​កាំបិត​មុខស្រួច​ប្រវែង​កន្លះ​ម៉ែត្រ ចាក់​ត្រូវ​ចំ​ក្រលៀន​ក្បែរ​ចង្កេះ​ចំនួន​២​កាំបិត ជនជាតិ​ចិន​ម្នាក់​ទៀត ចាក់​ត្រូវ​ស្មា​និង​ខ្នង​សុះ​ពេញ​ខ្លួន​រីឯ​បុគ្គលិក​ខ្មែរ​ម្នាក់​ត្រូវ​ខ្នង​ច្រើន​កាំបិត​រង​របួសធ្ងន់​។​ទីតាំង​កើត​ហេតុការណ៍​ឃើញ​មាន​ឈាម​របស់​ជនរងគ្រោះ​ទាំង​៣​នាក់ កក​ជោកជាំ​នៅលើ​ថ្នល់​។​

​ម្ចាស់​ហាង​ខារ៉ាអូខេ បាន​អោយ​ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ​ថា ជម្លោះ​កាប់​ចាក់​សម្លាប់​គ្នា​បណ្តាលអោយ​ជនជាតិ​ចិន​២​នាក់ ស្លាប់ និង​បុគ្គលិក​ខ្មែរ​ម្នាក់​ទៀត​របួសធ្ងន់​មិន​ពាក់ព័ន្ធ​កន្លែង​ខារ៉ាអូខេ របស់​គាត់​ទេ គឺ​ហាង ខារ៉ាអូខេ​របស់​គាត់​បា​ន​បិទទ្វារ ឈប់​អោយ​ច្រៀង​កម្សាន្ត តាំងពី​ម៉ោង​១១ យប់​ម្ល៉េះ ។ រហូតដល់​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ ទើប​គាត់​ដឹងថា ទីតាំង​ជម្លោះ កើត​ទ្បើង​នៅ​ទល់ មុខ​ស្ថានីយ​សាំង​ក្រុមហ៊ុន​ចិន នៅ​ឆ្ងាយ​ពី​ហាង​ខារ៉ាអូខេ​របស់​គាត់​តែ​ម្តង​។​

​អាជ្ញាធរ​ស្រុក​ឆែ​ប បានអោយ​ដឹង​យ៉ាងខ្លី​ថា ករណី​ជម្លោះ​ហិង្សា​បណ្តាល អោយ​ជនជាតិ​ចិន​២​នាក់​ស្លាប់​និង​ខ្មែរ​ម្នាក់​របួសធ្ងន់​បណ្តា​លម​ក ពី​ប្រកែក​គ្នា​រឿង​អាប់​លុយកាក់​ខុស ។

​អ្នកយកព័ត៌មាន​យើង​មិនអាច​ទាក់ទង​លោក​អធិការ ស្រុក​ឆែប​បានទេ ដើម្បី​សាកសួរ​ពី​ជម្លោះ​ហិង្សា ដ៏​សាហាវ​ខាងលើ​នេះ​ដោយ​ទូរស័ព្ទ​លោក​ទាក់ទង​មិន​បាន​ទេ​នៅ​ថ្ងៃនេះ​(២២ ០២ ) ។​

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ដឹង​ហេតុការណ៍ បានអោយដឹងថា ក្រោយ​កើត​ហេតុការណ៍​ឃើញ​កំលាំង​នគរបាល​ស្រុក​ខេត្ត បាន​ចុះ​ទៅ​ឃាត់ខ្លួន​មនុស្ស​សង្ស័យ​ចំនួន​៦​នាក់ នាំខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ។​

​ក្នុង​យប់​នោះ ក្រោយ​កើត​ហេតុការណ៍ បន្តិច​ជន​ជាតិប្រមាណ​១០០​នាក់ នាំគ្នា​ចេញមក​ពី​ការដ្ឋាន​ក្រុមហ៊ុន​ចិន​កេណ្ឌ​គ្នា មក​ជួយ​គ្នា​របស់​គេ​ប៉ុន្តែ ជនដៃដល់​បាន​សម្ងំ​ក្នុង​ផ្ទះ​ក្បែរៗ​នោះ​ហើយ​ជនជាតិ​បាន​យក​ដំ​ថ្ម​គប់ ទៅលើ​ដំបូល​ផ្ទះ​របស់​ឈ្មោះ ថា ភេទ​ប្រុស​ដែល​គាត់​មានកូន​ប្រុស​២​នាក់ សង្ស័យ​ជា​ជនដៃដល់​។​

​ព័ត៌មាន​ទទួលបាន​នៅវេលា​ម៉ោង​១២​រសៀល​ថ្ងៃ​ទី​២២ កុម្ភៈ​នេះ​បានអោយដឹងថា ស្ដ្រី​ម្ចាស់​ហាង​ខារ៉ាអូខេ​ម្នាក់ និង​ពលរដ្ឋ​ម្នាក់​ទៀត​ត្រូវ បាន​នគរបាល​ជំនាញ អនុញ្ញាត​អោយ​ទៅ​ផ្ទះ​វិញ​ក្រោយពី​សាកសួរ​រួច​។ រីឯ​បុរស​ជា​ជនសង្ស័យ​៤​នាក់ ក្នុង​នោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថា និង​កូនប្រុស​របស់​ខ្លួន​២​នាក់ រួម​ទាំង​ជនសង្ស័យ ទៀត​ទៀត​កំពុង​ស្ថិត​ក្នុង​ស្នងការដ្ឋាន នគរបាល​នៅ​ទ្បើយ ។ រីឯ​អត្តសញ្ញាណ​ជនរងគ្រោះ​និង​ជនសង្ស័យ​មិនទាន់​បាន​ដឹង​ច្បាស់ នោះ​ទេ​ដោយសារ សមត្ថកិច្ច​មិន​បាន​ផ្ដល់​ព័ត​មាន​លំអិត​នេះ​ដល់​អ្នក​សារ​ព័ត​មានឲ​បាន​ដឹង​លំអិត​ពី​ករណី​នេះ​ឡើយ ។​

​បើ​យោង​តាម​ប្រភព​ពី​ក្រុម​អ្នកកាសែត​ប្រចាំ​ខេត្ត​ព្រះវិហារ​បាន​នាំគ្នា​លើកឡើងថា​ «​ព៏តមានដ៍​រសើប​មួយ​នេះ​ហាក់​ត្រូវបាន​គេ​លាក់បាំង​ជាមួយ​អ្នកកាសែត​!»?Sic?
​នគរបាល​ជំនាញ​មិន អនុញ្ញាត​អោយ​អ្នកសារព័ត៌មាន ប្រចាំ​ខេត្ត​ព្រះវិហារ​ចូលទៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​យក​ព័ត៌មាន និង​ថតរូប​ជនសង្ស័យ​ទាំង​៤​នាក់ នោះ​ទ្បើយ​។​ព័ត៌មាន​សន្តិសុខ​សង្គម​ដែល​គ្រប់គ្រង​ដោយ​សមត្ថកិច្ច​នៅ​ខេត្ត​ព្រះវិហារ នៅតែ​មាន​អាថ៌កំបាំង​ជានិច្ច​ជាមួយ​អ្នកសារព័ត៌មាន  ដោយ​បញហា​ជាច្រើន​ដែល​តែងតែ​កើតមាន​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ព្រះវិហារ​កន្លងមក​គឺ​សម្ថ​កិច្ច​ជំនាញ​ពាក់ព័ន្ធ​ហាក់​មិន​ចង់អោយ អ្នកសារព័ត៌មាន​ដឹងឮ​នោះ​ទ្បើយ​។​

​តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​អ្នកយក​ព័ត៌មាន​នឹង​ព្យាយាម​សុំ​ការពន្យល់​ពី​សម្ថ​កិច្ច​ពី​បញ្ហា​ករណី​កើតឡើង​ទំនាស់​នៅ​ហាង​ខា​រា​អូ​ខេ​ខាងលើនេះ​នៅពេល​ក្រោយ​ជា​បន្ត​ទៀត​ផង​ដែរ ៕

 

20160223r5 (1) 20160223r5 (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!