បន្ទាយមានជ័យ ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបង្ក្រាបឃាត់ក្រុមក្មេងស្ទាវ២ក្រុមសកម្មភាពវាយកាប់ចាក់គ្នាឃាត់បានចំនួន៨នាក់ ក្នុងចំណោម៩នាក់ បញ្ជូនទៅតុលាកា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ចាត់ការតាមនិតិវិធី។
ហេតុការណ៍ បង្ក្រាបកាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៦ពេលធ្វើសកម្មភាពជិះម៉ូតូដេញកាប់គ្នាក្នុងក្រុងសិរីសោភ័ណ្ឌ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបានឲ្យដឹងកម្លាំងនគរបាលការិយាល័យធនធានមនុស្ស ចុះប្រតិបត្តិការយាមល្បាតតាមគោលដៅ ក្នុងខេត្ត បានចុះបង្ក្រាបក្រុមក្មេងទំនើងបានចំនួន២ក្រុម ដែលក្រុមនេះ គឺតែងតែបង្កនូវភាពអសន្តិសុខ ក្នុងខេត្ត ដែលពួកគេធ្វើសកម្មភាពបង្កការវាយកាប់ចាក់គ្នា ហើយកម្លាំងនគរបាលតែងធ្វើការតាមប្រម៉ាញ់យូរមកហើយ រហូតឈានបង្ក្រាបចាប់ បានពេលដែលពួកគេជិះម៉ូតូមានលាក់ដាវជាប់នឹងខ្លួន ដើម្បីស្វែងរកគូទំនាស់ របស់ពួកគេ។
លោក សិទ្ធ ឡោះ ស្នងការរងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា៖ក្រុមក្មេងទំនើងដែល ការបង្ក្រាបចាប់៩នាក់ ក្នុងនោះបញ្ជូនទៅសាលាដំបូងខេត្តចំនួន៨នាក់មានជាប់នូវសារធាតុញៀននោះ មានឈ្មោះ ១/- ដឿន សុណា ហៅប្រុស ភេទប្រុសអាយុ២៣ឆ្នាំ , ទី២/-ក្រូច គៀ ភេទប្រុសអាយុ២១ឆ្នាំ ទាំង២នាក់នេះ នៅភូមិ/ឃុំបត់ត្រង់ ស្រុកមង្គលបូរី, ទី៣/-គិន សុណេត ភេទប្រុសអាយុអាយុ១៥ឆ្នាំ, ទី៤/-ហេង សំនឿន ភេទប្រុសអាំយុ១៦ឆ្នាំ ,ទី៥/-ប៉ោយ ប្រាក់យឺន ភេទប្រុសអាយុ១៩ឆ្នាំ ជាមេក្រុម, ទី៦/-វ៉ែន សុណាល់ ភេទប្រុសអាយុ១៨ឆ្នាំ, ទី៧/-ឈ្មោះសុះ ណាវី ភេទប្រុសអាយុ៣១ឆ្នាំ, ទី៨/- ម៉ន សារ៉េន ហៅរក្ស ភេទប្រុសអាយុ១៩ឆ្នាំ, ទី៩ ឈ្មោះឆោន ឈួយ ភេទប្រុសអាយុ១៦ឆ្នាំ ពុំជាប់នូវសារធាតុញៀន នៅភូមិរកាថ្មី ឃុំ/ស្រុកស្វាយចេក ត្រូវបានធ្វើការអប់រំ។
លោកស្នងការរងបានបន្តថា ក្នុងករណីចុះបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការដកហូតបានដាវសាម៉ូរ៉ៃចំនួន៣ដើម និងម៉ូតូចំនួន២គ្រឿង។ ចំពោះក្រុមក្មេងទំនើងទាំង៨នាក់និងវត្ថុតាងត្រូវកម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនិតិវីធីច្បាប់ ៕