ខេត្តបន្ទាយមានជ័យ ៖ កាស៊ីណូហូរ៉ាហ្គែនទីងបាក់ពិដាន បង្កឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវនិងបុគ្គលិកទាំងយប់ និងបង្កឲ្យបុគ្គលិកស្រី៥នាក់របួសស្រាល កាលពីម៉ោង៩យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ការបាក់ពិដានកាស៊ីណូហាក់បីដូចមានការលាក់អាថ៌កំបាំង មិនមាននរណាហ៊ានបង្ហើបអោយដឹងទេគ្រាន់តែគេឃើញបុគ្គលិកក្នុងកាស៊ីណូជញ្ជូនសម្ភារៈបែកបាក់យកចេញមកទុកនៅទីធ្លាខាងក្រៅប៉ុណ្ណោះ ។
លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត ក៏មិនអាចដឹងនិងបំភ្លឺរឿងនេះបានដែរគ្រាន់តែឃើញរូបភាពគេបង្ហោះតាមអនឡាញប៉ុណ្ណោះ។
លោក ជា ដា មេបញ្ជាការអាវុធហត្ថក្តុងប៉ោយប៉ែតបានឲ្យដឹងថា ចំពោះករណីបាក់ពិដានកាស៊ីណូហូរ៉ាហ្គែនទីងពិតជាមានមែនតែមិនមានមនុស្សគ្រោះថ្នាក់ឡើយ ៕