0

​ឯកឧត្តម គោ​ស៊ុំ សារឿ​ត សម្ពោធ​កាត់​ឬ​ស​សីមា​វត្ត​សិរី​មង្គល​ដាក់ឲ្យ​ប្រើប្រាស់ និង​ឲ្យ​គោរព​ច្បាប់​ចរាច​រណ៍ និង​ជៀសផុត​ពី​គ្រឿងញៀន

​ឯកឧត្តម គោ​ស៊ុំ សារឿ​ត សម្ពោធ​កាត់​ឬ​ស​សីមា​វត្ត​សិរី​មង្គល​ដាក់ឲ្យ​ប្រើប្រាស់ និង​ឲ្យ​គោរព​ច្បាប់​ចរាច​រណ៍ និង​ជៀសផុត​ពី​គ្រឿងញៀន

ខេត្ត​បន្ទាយមានជ័យ​៖ វត្ត​សិរី​មង្គល​ត្រូវបាន ឯកឧត្តម គោ​ស៊ុំ សារឿ​ត សម្ពោធ​កាត់​ឬ​ស​សីមា​វត្ត​សិរី​មង្គល​ដាក់ឲ្យ​ប្រើប្រាស់ និង​អំពាវនាវ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ជៀសផុត​ពី​គ្រឿងញៀន ​ព្រឹក​ថ្ងៃ​ទី​២២​ខែ​កុម្ភះ​ឆ្នាំ​២០១៦​នេះ​ឯកឧត្តម ស្ថិតក្នុង ភូមិ​ព្រេកជីក ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​វត្តមាន​អញ្ជើញ​ចូលរួម​មាន​លោក​ឡុង​ពុន​អភិបាលស្រុក​មង្គល​បូរី មន្ត្រីរាជការ​ក្នុង​ខេត្ត ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជិត​១.០០០​នាក់​ផង​ដែរ​។​

​លោក ឡុង ពុ​ន បាន​ឡើង​អាន​របាយការណ៍​ស្តីពី​ការសាងសង់​វត្ត​នោះ​ថា វត្ត​សិរី​មង្គល​នេះ​មាន​បណ្តោយ​២១​ម៉ែត្រ​ទទឹង​១២​ម៉ែត្រ​និង​កំពស់​២១​ម៉ែត្រ​ចំណាយ​អស់​ថវិការ​២៥០.២៦៧​ដុល្លា​វត្ត​នេះ​មាន​ដងទង់​២​ដើម កុដិ ១​ខ្នង បន្ទប់ទឹក​៤ ប្រាង្គ​១ ចំណាយ​អស់​ថវិការ​១៤.០០០​ដុល្លា​សរុប​ជា​ទឹកប្រាក់​៣១៦.៣៤២​ដុល្លា​។​ក្នុង​ពិធី​កាត​ឬ​ស​សីមា​នោះ​ដែរ​ឯកឧត្តម គោ​ស៊ុំ សារឿ​ត ក៏​បាន​មានប្រសាសន៍​ដែរ​ថា​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​ទាំង​អាណាចក្រ និង​ពុទ្ធចក្រ ទទួលបាន​នូវ​សុខសន្តិភាព​និង​មានកា​រីកចំរើន​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ​មាន​វិស័យសេដ្ឋកិច្ច សង្គមកិច្ច ឧស្សាហកម្ម និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​គួរឲ្យកត់សំគាល់​។ និង​សន្តិភាព​ស្ថេរភាព​នយោបាយ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម​បាន​ល្អ​ត្រូវបាន​រក្សា​យ៉ាងរឹងមាំ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​យ៉ាង​សុខដុមរមនា​។​

​ឯកឧត្តម គោ​ស៊ុំ សារឿ​ត បាន​បញ្ជាក់ទៀតថា​ក្នុង​ប្រទេស​ក​ម្ពជា​មាន​លទ្ធិប្រជាធិបតេយ្យ​និតីរដ្ឋ​និង​សិទ្ធិសេរីភាព​បញ្ចេញម​តិ​របស់​ប្រជាពលរដ្ឋ​ពេញលេញ​ដើម្បី​លើក​កំពស់​ជី​ភាព​សេដ្ឋកិច្ច​សង្គម​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ក្នុងនោះដែរ ឯកឧត្តម គោ​ស៊ុំ សារឿ​ត បាន​ឲ្យ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម​កាត់​ឬ​ស​សីមា​វត្ត​សិរី​មង្គល​ថ្ងៃ​នេះ​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​នូវ​ច្បាប់​ទាំង​៦​ចំណុច​ដែល​មហាផ្ទៃ​ចេញ​ច្បាប់​នេះ​ឲ្យប្រើ​១​យុវវ័យ​មិនត្រូវ​ជួញដូ​និង​ប្រើប្រាស់​គ្រឿងញៀន​២​មិន​ត្រូវ​ប្រើ​អំពើហឹង្សា​លើ​ស្ត្រី​និង​កុមារ​៣​មិន​ត្រូវ​ជួញដូ​មនុស្ស​នាំ​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ស្រុកថៃ​ដោយ​ខុសច្បាប់​៤​ថ្ងៃនេះ​ថ្ងៃស្អែក​មិនឲ្យ​មាន​គ្រោះថ្នាក​ចរាចរណ៍​៥​គ្រប់​ភូមិ​ឃុំ​ត្រូវ​អនុវត្ត​ឲ្យបាន​ល្អ​៦​ចំណុច​នេះ​ត្រូវតែ​រួបរួម​គ្នា​ថែរក្សា​នូវ​ប្រពៃណី​ទំនៀម​ទំលាប់​ដ៏​ល្អ​ផូរផង់​ពី​សម័យ​អង្គរឲ្យ​បាន​គង់វង្សត​រៀង​ទៅ​ទាំង​៦​ចំណុច​នេះ​ត្រូវ​យកទៅ​អនុវត្ត​ឲ្យបាន​ល្អ​នៅ​គ្រប់​មូលដ្ឋាន​ដើម្បី​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ៕

 

20160223r2 (1) 20160223r2 (2) 20160223r2 (3) 20160223r2 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!