0

​កម្លាំង​នគរបាល​ខេត្តកណ្តាល​ស្រាវជ្រាវ​ឃាត់ខ្លួន បុរស​សង្ស័យ​ម្នាក់​ជា​ចោរប្លន់​ម្នាក់​ចំណោម​៤​នាក់​

​កម្លាំង​នគរបាល​ខេត្តកណ្តាល​ស្រាវជ្រាវ​ឃាត់ខ្លួន បុរស​សង្ស័យ​ម្នាក់​ជា​ចោរប្លន់​ម្នាក់​ចំណោម​៤​នាក់​

​ខេត្ត​កណ្តាល​៖ កម្លាំង​នគរបាល​ខេត្តកណ្តាល​ស្រាវជ្រាវ​ឃាត់ខ្លួន បុរស​សង្ស័យ​ម្នាក់​ជា​ចោរប្លន់​ម្នាក់​ចំណោម​៤​នាក់ រីឯ​បក្សពួក​រត់គេច​ខ្លួន​បាត់​នៅ​ថ្ងៃទី​២២​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ នៅ​ឃុំ​ព្រែក​តា​កូវ​ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល​។​

​បើ​តាម​ឯកឧត្តម អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បានអោយដឹងថា បុរស​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ឈឹម សុផល អាយុ​៤១​ឆ្នាំ នៅ​ឃុំ​ព្រាល​ស្រុក​កញ្ចៀ​ច​ខេត្ត​ព្រៃវែង មក​ជួល​ផ្ទះ​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជាមួយ​បក្ខពួក​៣.៤​ទៀត​ដែល​បាន​គេចខ្លួន ។​

​ឯកឧត្តម​បាន​បន្តថា ជនសង្ស័យ​ខាងលើ​ធ្លាប់​ជាប់គុក​នៅ​ព្រៃ​សរួច​ផេ្ទរ​ទៅ​រស់នៅ​ខេត្ត​បន្ទាយមានជ័​យ និង​បន្ត​ផ្ទេរ​ទៅ​ខេត្ត​កំពង​ចាម ដល់​ឆ្នាំ​២០១៣ ចេញពី​គុក​នៅ​ទីនោះ ។ ជនសង្ស័យ​ម្នាក់​ធ្លាប់​ប្លន់​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​១២.១២.២០១៥​នៅផ្ទះ​វី​ង​ផ្ញើ​លុយ​ស្ថិតនៅ​ឃុំ​ព្រែក​តា​កូវ​ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល​។​

​ឯកឧត្តម​បាន​បន្តទៀតថា នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ បាន​បញ្ចូនទៅ​តុលាការ​បាន​ចេញ​ដីការ ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល ៕

 

20160223r1 (1) 20160223r1 (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!