0

​មេ​ឆ្នោត (​កន្ទុយលេខ​)​ម្នាក់់ ដើរ​លក់​ឲ្យ​អ្នកញៀន​ល្បែង​ដល់​ផ្ទះ​ត្រូវ​នគរបាល​ស្រុក​កោះ​ធំ​ឃាត់ខ្លួន​

​មេ​ឆ្នោត (​កន្ទុយលេខ​)​ម្នាក់់ ដើរ​លក់​ឲ្យ​អ្នកញៀន​ល្បែង​ដល់​ផ្ទះ​ត្រូវ​នគរបាល​ស្រុក​កោះ​ធំ​ឃាត់ខ្លួន​

​ខេត្ត​កណ្តាល​៖​បុរស​ម្នាក់​ជា មេ​ឆ្នោត (​កន្ទុយលេខ​) ដើរ​លក់​ឲ្យ​អ្នកញៀន​ល្បែង​តាម​ភូមិ​ដល់ផ្ទះ ត្រូវ​នគរបាល​ស្រុក​កោះធំ​ឃាត់ខ្លួន ពេល​កំពុង​ធ្វើ​សកម្មភាព​លក់​ចំណែក​អ្នក​ចាក់​ឬ​អ្នក​ទិញ​បាន​រត់់​ផ័សក្រញាំ​ កាល​ម៉ោង​៤​រសៀល ថ្ងៃទី​២១ ខែ​កុម្ភៈ​ឆ្នាំ ២០១៦ នៅ​ចំណុច​ភូមិ​ចុង​ខ្សាច់​.​ឃុំ​ឈើខ្មៅ​ស្រុក​កោះធំ​ខេត្ត​កណ្តាល​។​

​បើ​តាម​លោក​វរៈសេនីយ៍ត្រី ឈឿន ប៊ុន​ឆន អធិការនគរបាល​ស្រុក​បាន​អោយដឹងថា បុរស​ជនសង្ស័យ​មាន​ឈ្មោះ​សាម​.​វណ្ណា​អាយុ​២៩​ឆ្នាំ​មុខ​កូន​កញ្ច្រែង​(​អ្នកដើរ​ប្រមូល​) ។​

​លោក​អធិការ​ស្រុក​បាន​បន្តថា ក្នុងអំឡុង​បើក​ប្រតិបត្តិកា​រ​បង្គ្រាប​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន ក្រដាស់​កន្ទុយ​សម្រាប់​កត់​កន្ទុយលេខ ចំនួន​០៦​សន្លឹក (​ធំ​.០៣​តូច​០៣) ទូរ​ស័ឮដៃ​ចំនួន​០១​គ្រឿង ប្រាក់រៀល​៤៩៦.៤០០​រៀល ប្រាក់​វៀតណាម​ចំនួន​៤៩៨.០០០​ដុង ម៉ូតូ​ម៉ាក​PCX​ពណ៍​ស​ចំនួន​០១​គ្រឿង ។​

​លោក​អធិការនគរបាល​ស្រុក​បាន​បន្តថា តាម​បញ្ចា​ផ្ទាល់​ពី​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ អ៊ាវ ចំរើន ស្នងការ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ជំនាញ​អធិការនគរបាល​ស្រុក​កោះធំ ចុះ​ល្បាត​ក្នុង​ភូមិសាស្ត្រ​ខាងលើ ក៏​បាន​ជួប​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ដើរ​ប្រមូល​លុយ​.​ក្រដាស់​ពី​អ្នក​ចាក់​មាន​ចំនួន​០៦ ពី​០៧​នាក់ និង​ឃើញ​សមត្ថកិច្ច​រត់គេចខ្លួន​បាត់ ។ ស្របពេលនោះ សមត្ថកិច្ច​ឃាត់ខ្លួន​ម្នាក់​នាំមក​អធិការ​ស្រុក និង​កំពុង​សួរ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនៅ​ស្នងការ​ខេត្ត​និង​ចាត់ការ​តាម​និតិ​វិធី ៕

 

 

20160221r3

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!